ពិធីបុណ្យវិហារស្ដេច Hung ឆ្នាំ ២០១៦

ពិធីបុណ្យវិហារស្ដេច Hung ឆ្នាំ ២០១៦ - ảnh 1
ពិធីបុណ្យវិហារស្ដេច Hung

          (VOV)_ពិធីបុណ្យវិហារស្ដេច Hung ឆ្នាំ ​២០១៦​ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៥
ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា។ ​នេះ​គឺ​ជាព័ត៍មានដែលបាននាំចេញ ក្នុងសន្និ
សីទកាសែត ដោយក្រសួងព័ត៍មាន​និងផ្សព្វផ្សាយវៀតណាម រួមសហការជាមួយ
គណៈកម្មាធិការប្រជាជនខេត្ត Phu Tho រៀបចំឡើងនាព្រឹកថ្ងៃទី៣០មិនា នៅទីក្រុង
ហាណូយ។ គិតដល់បច្ចុប្បន្ន​ ការងារត្រៀមរៀបចំអោយពិធីបុណ្យ​វិហារ​ស្ដេច Hung
 ត្រូវបានបង្ហើយ​រួចរាល់ ត្រៀមខ្លួនជាស្រេចទទួលផ្ញៀវទេសចរណ៍ជាតិនិងអន្តរ
ជាតិ។ លោក Ha Ke San អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ​Phu Tho បាន
អោយដឹងថា៖

          “ ក្រៅពីបណ្ដាសកម្មភាពវប្បធម៌ប្រជាប្រិយ អប់រំកាយនិងកីឡា​ យើងខ្ញុំក៏
បាន​រៀបចំពិធីបុណ្យប្រជាប្រិយតាមដងវិថីនៅទីក្រុង Viet Tri ​រៀបចំកម្មវិធីសម្ដែង​
សិល្បះនិងការបាញ់​កាំជ្រូចផ្កាផងដែរ ។ នេះគឺជាសកម្មភាពធំមួយ ដើម្បីបើកឆាក
ពិធី​បុណ្យ​ឆ្នាំនេះ៕ ​”

ប្រតិកម្មទៅវិញ

ផ្សេងៗ