ពិធីបុណ្យសពថ្នាក់ជាតិអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu នឹងត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃ

(VOVWORLD) - ពិធីបុណ្យសពអតីតអគ្គលេខាបក្សលោក Le Kha Phieu នឹងត្រូវបានរៀបចំឡើងតាមពិធីបុណ្យសពថ្នាក់ជាតិនៅផ្ទះបុណ្យសពជាតិ ទីក្រុងហាណូយ ចាប់ពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ សីហា ដល់វេលាម៉ោង១២ថ្ងៃទី១៥ សីហា។
ពិធីបុណ្យសពថ្នាក់ជាតិអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu នឹងត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃ - ảnh 1អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu។

នាថ្ងៃទី១០ សីហា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានចេញសេចក្ដីជូនដំណឹងពិសេស។ សេចក្ដីជូនដំណឹងនេះបានលើកច្បាស់ថា អតីតអគ្គលេខាបក្សលោក Le Kha Phieu បានទទួលមរណភាពដោយរោគាពាធនៅជន្មាយុ៨៩ឆ្នាំ កាលពីវេលាម៉ោង២និង៥២នាទីថ្ងៃទី៧ សីហា ឆ្នាំ២០២០នៅផ្ទះរបស់លោក។

អតីតអគ្គលេខាបក្សលោក Le Kha Phieu បានប្រសូត្រនាថ្ងៃទី២៧ ធ្នូ ឆ្នាំ១៩៣១ នៅឃុំ Dong Khe ស្រុក Dong Son ខេត្ត Thanh Hoa។ លោកចូលរួមសកម្មភាពបដិវត្តន៍កាលពីឆ្នាំ១៩៤៧ ហើយចូលរួមបក្សកុម្មុយនិស្តវៀតណាមកាលពីឆ្នាំ១៩៤៩។ ក្នុងអំឡុងពេលជាង៧០ឆ្នាំធ្វើសកម្មភាពបដិវត្តន៍ លោកមានការរួមចំណែកដ៏ធំធេងជាច្រើនចំពោះបុព្វហេតុបដិវត្តន៍ដ៏ភ្លឺស្វាងរបស់បក្សនិងប្រជាជាតិ។ លោកធ្លាប់បានជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៧ ទី៨ លេខាមជ្ឈឹមបក្សនីតិកាលទី៧ សមាជិកការិយាល័យនយោបាយនីតិកាលទី៨ និងជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី៨។

ពិធីបុណ្យសពអតីតអគ្គលេខាបក្សលោក Le Kha Phieu នឹងត្រូវបានរៀបចំឡើងតាមពិធីបុណ្យសពថ្នាក់ជាតិនៅផ្ទះបុណ្យសពជាតិ ទីក្រុងហាណូយ ចាប់ពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ សីហា ដល់វេលាម៉ោង១២ថ្ងៃទី១៥ សីហា។

ក្នុងអំឡុងពេល២ថ្ងៃនេះ ស្ថាប័នរដ្ឋនិងទីកន្លែងសាធារណៈ ទាំងអស់នឹងបង្ហូតទង់ជាតិពាក់កណ្ដាលដងហើយបញ្ឈប់សកម្មភាពលេងកំសាន្តទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ