ពិធីបុណ្យសំពះព្រះខែ២០១៥នៅបណ្ដាដំបន់ក្នុងទូទាំងប្រទេសវៀតណាម

ពិធីបុណ្យសំពះព្រះខែ២០១៥នៅបណ្ដាដំបន់ក្នុងទូទាំងប្រទេសវៀតណាម - ảnh 1
ពិធីបុណ្យសំពះព្រះខែ២០១៥នៅបណ្ដាដំបន់ក្នុងទូទាំងប្រទេសវៀតណាម




Vovworld-ដង្ហែរព្រះខែតាមដងវិថី-ពិធីបុណ្យសំពះព្រះខែ២០១៥ ត្រូវបាន
ប្រារព្ធធ្វើជាលើកដំបូងនាថ្ងៃទី២៦កញ្ញានោះ បានក្លាយទៅជាពិធីបុណ្យដ៏ធំមួយ
ដោយមានការចូលរួមរបស់កុមារាកុមារីនិងឪពុកម្ដាយចំនួន១ពាន់នាក់។ សកម្ម
ភាពលេងកំសាន្តល្បែងប្រជាប្រិយ ដូចជារាំម៉ុងសាយដង្ហែប្រទីបទានប្រឡង
និទានរឿងនោះ ពិធីបុណ្យសំពះព្រះខែ២០១៥បានរួមចំណែកអប់រំប្រពៃណីរក្សា
អត្តសញ្ញាណជាតិបង្កើនស្មារតីសាមគ្គីភាពសំរាប់កុមារ។
នាយប់ថ្ងៃទី២៦កញ្ញាដំបន់ជាច្រើននៅទីក្រុងហូជីមិញបានរៀបចំរាត្រីបុណ្យ
សំពះព្រះខែសំរាប់កុមារ ពិសេសគឺកុមារក្រីក្រមានស្ថានភាពលំបាក។ នៅអាគ៌ា
កុមារទីក្រុង គណៈចាត់តាំងបានជូនអាហារូបករណ៍ចំនួន៣០ចំណែកសំរាប់កុមារ
ក្រីក្ររៀនពូកែនិងអំណោយ៥០០ចំណែកទៀតសំរាប់កុមារក្រីក្រ។ កុមារ Nguyen
Hoang Trung Hieu មកពីខ័ណ្ឌទី៥ដែលចូលរួមរាត្រីបុណ្យបានសំណេះសំណាលថា៖
“ឪពុកម្ដាយបាននាំខ្ញុំទៅដើរលេងបុណ្យសំពះព្រះខែ ខ្ញុំសប្បាយរីករាយយ៉ាង
ក្រៃលែង។ ខ្ញុំចូលចិត្តកំសាន្តរាំម៉ុងសាយទូងស្គរនិងលេងល្បែងកំសាន្ត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ