ពិធីបុណ្យអាស៊ានឆ្នាំ ២០១៣ នៅជប៉ុន

ពិធីបុណ្យអាស៊ានឆ្នាំ ២០១៣ នៅជប៉ុន - ảnh 1
ពិធីបុណ្យអាស៊ានឆ្នាំ ២០១៣ (Festival ASEAN 2013) បានប្ររព្ធឡើងជាលើកដំបូង
ដ៏មហោឡារឹកនៅទីក្រុង Yokohama របស់ជប៉ុន។ (Image: Vietnamplus)

(VOVworld) – នាព្រឹកថ្ងៃទី ៦ តុលា ពិធីបុណ្យអាស៊ានឆ្នាំ ២០១៣ (Festival ASEAN
 2013) បានប្ររព្ធឡើងជាលើកដំបូងដ៏មហោឡារឹកនៅទីក្រុង Yokohama របស់
ជប៉ុន។ ស្តង់ទំនិញចំនួន ៧០ ស្តង់ត្រូវបានបង្ហាញ ដើម្បីឧទ្ទេសនាមអំពីម្ហូបអាហារ
ផលិតផលសិប្បកម្មវិចិត្រលិស្បៈប្រពៃណីរបស់បណ្ដាប្រទេសនៅអាស៊ី-អាគ្នេយ៍និង
ព័ត៌មានអំពីការពន្លឿនវិនិយោគ។ ក្រៅពីនោះ បណ្ដាប្រទេសជាសមាជិកអាស៊ានក៏
បាននាំមកពិធីបុណ្យនេះនូវកម្មវិធីសិល្បៈជាច្រើនដែលពោពេញទៅដោយអត្ត
សញ្ញាណវប្បធម៌ដ៏វិសេសវិសាលនៃប្រទេសនិមួយៗ ផងដែរ។ វៀតណាមក៏បាន
ចូលរួមពិធីបុណ្យនេះដោយមានស្តង់ទំនិញឧទ្ទេសនាមអំពីម្ហូបអាហារនិងផលិត
ផលសិប្បៈកម្មវិចិត្រសិល្បៈផងដែរ។ ពិធីបុណ្យអាស៊ានឆ្នាំ ២០១៣ នឹងទាក់ទាញ
ការចូលរួមរបស់មនុស្សចំនួន ៨ សែននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ