ពិធីបិតការប្រឡងអូឡាំពិករូបវិទ្យាអាស៊ី ឆ្នាំ២០១៨៖ វៀតណាមបានឈ្នះមេដាយមាសចំនួន ៤ គ្រឿង

(VOVWORLD) -នារសៀលថ្ងៃទី ១២ ខែឧសភា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីបិតអូឡាំពិករូបវិទ្យា អាស៊ីលើកទី ១៩ (APhO 2018) ។
ពិធីបិតការប្រឡងអូឡាំពិករូបវិទ្យាអាស៊ី ឆ្នាំ២០១៨៖ វៀតណាមបានឈ្នះមេដាយមាសចំនួន ៤ គ្រឿង - ảnh 1វៀតណាមបានឈ្នះមេដាយមាសចំនួន ៤ គ្រឿងក្នុងការប្រឡងអូឡាំពិករូបវិទ្យាអាស៊ី ឆ្នាំ២០១៨ 

ឆ្នាំនេះក្រុមសិស្សវៀតណាមឈ្នះបានមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ចំនួន ២គ្រឿង និង មេដាយសំរិតចំនួន ២ គ្រឿង។ សាស្ត្រាចារ្យរង លោក Hoang Minh Son សាកលវិទ្យាធិការ នៃមហាវិទ្យាល័យពហុវិទ្យាហាណូយ និង ជាប្រធានគណៈកម្មាធិការចាត់ តាំងការប្រឡងអូឡាំពិករូបវិទ្យាអាស៊ីលើកទី ១៩ បានឲ្យដឹងថា៖

"ឆ្នាំនេះវិញ្ញាសារទ្រឹស្តីនិងវិញ្ញាសារអនុវត្តពិតជាល្អមែនទែ លទ្ធផលនៃការប្រឡងរបស់ បេក្ខជនទាំងនេះក៏ល្អផងដែរ។ ដូច្នេះ គណៈកម្មការអ្នកជំនាញនិងក្រុមប្រឹក្សា អ្នកជំនាញ អន្តរជាតិបានសម្រេចចិត្តបង្កើនរង្វាន់ជាមេដាយមាសឡើងថែមទៀត។ រីឯក្រុមសិស្ស វៀតណាមឈ្នះបានមេដាយមាសចំនួន ៤ គ្រឿង រុស្ស៊ីឈ្នះបានមេដាយមាសចំនួន ៥ គ្រឿង និងចិនឈ្នះបានមាដាយមេដាយចំនួន ៨ គ្រឿង។ នេះប្រាកដជាជាស្នាដៃដ៏ល្អប្រសើរ ណាស់។"

ការប្រឡងអូឡាំពិករូបវិទ្យាអាស៊ីតត្រូវបានរៀបចំឡើងលើកទី ២ នៅវៀតណាមចាប់ពីថ្ងៃទី ៦ ឧសភា ដល់ថ្ងៃទី ១២ ឧសភា ដោយមានការចួលរួមបេក្ខជនចំនួន ១៨៥ នាក់ ក្រុមចំនួន ៤៨ ក្រុម និងអ្នកសង្កេតការណ៍ ចំនួន ២៩ នាក់ ដែលមកពីប្រទេស និង តំបន់ដែនដីចំនួន ២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ