ពិធីបិទសន្និបាតលើកទី ១១ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) - នារសៀលថ្ងៃទី ២៣ វិច្ឆិកា នៅទីក្រុងហាណូយ សន្និបាតកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ី-ប៉ាស៊ីហ្វិកលើកទី១១ ក្រោមប្រធានបទ “អាស៊ីប៉ាស៊ីហ្វិក៖ ត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ” បានបើកសម័យបិទ។

ពិធីបិទសន្និបាតលើកទី ១១ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1ប្រធានសមាគមកាកបាទក្រហមវៀតណាមមជ្ឈិមលោកស្រី Bui Thi Hoa អញ្ជើញថ្លែងមតិក្នុងពិធីបិទ

ក្នុងរយៈពេល ៤ ថ្ងៃ (ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា) នៃអង្គប្រជុំ ក្នុងវគ្គពិភាក្សា និងសិក្ខាសាលាតាមប្រធានបទ គណៈប្រតិភូបានពិភាក្សា កំណត់បញ្ហាប្រឈម និងឱកាស ព្រមទាំងបានបង្ហាញពីការយកចិត្តទុកដាក់លើការបំពាក់ និងការពារប្រជាជនដែលងាយរងគ្រោះ; ចែករំលែកបញ្ហាប្រឈម និងបទពិសោធន៍ជាក់ស្តែងក្នុងសកម្មភាពមនុស្សធម៌ ដើម្បីស្វែងរកវិធីសាស្រ្ត និងដំណោះស្រាយថ្មី ដែលសមស្របជាងនេះ។ យោងតាមការវាយតម្លៃរបស់គណៈកម្មាធិការរៀបចំ រាល់ជំនួបពិភាក្សាបានបើកចេញយថាទស្សនថ្មី ក៏ដូចជាស្នើចេញអនុសាសន៍ប្រកបដោយការស្ថាបនាខ្ពស់ បញ្ជូនសារជាវិជ្ជមាន និងណែនាំសកម្មភាពនាពេលអនាគត។

ថ្លែងមតិក្នុងពិធីបិទសម័យប្រជុំ ប្រធានសមាគមកាកបាទក្រហមវៀតណាមមជ្ឈិមលោកស្រី Bui Thi Hoa បានអះអាងថា៖ “បញ្ហាដែលយើងត្រូវប្រឈមមុខមិនតិចទេ ប៉ុន្តែតាមរយៈការធ្វើសកម្មភាពរួមគ្នា យើងមានកម្លាំងបន្ថែមទៀតដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន រួមចំណែកក្នុងការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលរួមបញ្ចូលគ្នា និងមានភាពធន់ជាងមុន។ បេសកកម្មរបស់យើងគឺប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានជាមួយនឹងគំនិតច្នៃប្រឌិតថ្មី រួមទាំងភាពជាដៃគូពីសន្និសីទនេះ ដើម្បីរួមគ្នាទទួលខុសត្រូវក្នុងការប្រែក្លាយសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ – ឆ្នាំ ២០២៣ ទៅជាសកម្មភាពដែលមានប្រយោជន៍ ពោលគឺ ផ្តល់ផលប្រយោជន៍ដល់ជនងាយរងគ្រោះនៅក្នុងប្រទេស និងតំបន់នីមួយៗ”។

ពិធីបិទសន្និបាតលើកទី ១១ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 2មុនពេលបិទសម័យប្រជុំ សន្និសីទបានបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សាអំពីរដ្ឋធម្មនុញ្ញរបស់សមាគម

ចំណែកសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) លោកស្រី Maha al Barjas អនុប្រធានសមាគម បានបញ្ជាក់ថា សន្និសីទនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលបង្ហាញពីសាមគ្គីភាពរបស់សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៃប្រទេសក្នុងតំបន់។ តំណាង IRFC ក៏បានវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបស់វៀតណាម បដិសណ្ឋារកិច្ច  និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងអ្នកស្ម័គ្រចិត្តនៃសមាគមកាកបាទក្រហមវៀតណាម។

មុនពេលបិទសម័យប្រជុំ សន្និសីទបានបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សាអំពីរដ្ឋធម្មនុញ្ញរបស់សមាគម; អនុម័តរបាយការណ៍របស់គណៈកម្មាធិការព្រាងសន្និសីទ តាមរយៈសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ឆ្នាំ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ