ពិធីបិទសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី៩

(VOVWORLD) - សន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី៩ បានបិទសម័យប្រជុំរបស់ខ្លួននារសៀលថ្ងៃទី ១៦ កញ្ញា នៅមជ្ឈមណ្ឌលសន្និបាតជាតិ (នៃទីក្រុងហាណូយ) បន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការ (ថ្ងៃទី ១៥ និង ១៦ ខែកញ្ញា)។

ពិធីបិទសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី៩ - ảnh 1រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាបិទសម័យប្រជុំ  (រូបថត៖ quochoi.vn)

ថ្លែងមតិបិទសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា ជោគជ័យនៃសន្និសីទនេះបានបង្ហាញថា វេទិកាសមាជិកសភាវ័យក្មេងជាសកល បន្តអះអាងនូវសារៈសំខាន់របស់សមាជិកសភាវ័យក្មេងនិយាយដោយឡែក និងយុវជននិយាយរួម ក្នុងការចូលរួមអនុវត្តគោលដៅ និង ភារកិច្ចរបស់សហភាពអន្តរសភា (IPU) និងអង្គការសហប្រជាជាតិ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “ខ្ញុំស្នើឱ្យលេខាធិការដ្ឋាន IPU និងសភាសមាជិក IPU ផ្សព្វផ្សាយលទ្ធផលនៃសន្និសីទនេះទៅកាន់កិច្ចប្រជុំកំពូល របស់អង្គការសហប្រជាជាតិស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៨ និង ១៩ ខែកញ្ញា នៅទីក្រុងញូវយ៉ក។ តាមនោះ លើកតម្កើងតួនាទី និងបញ្ជាក់ពីការប្តេជ្ញាចិត្ត និងសកម្មភាពរបស់ IPU និងសមាជិកសភាវ័យក្មេង ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកល ដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ខ្ញុំក៏ស្នើឲ្យ IPU និងអំពាវនាវឱ្យសភាសមាជិក IPU អនុវត្តយ៉ាងសកម្មនូវសេចក្តីថ្លែងការណ៍នៃសន្និសីទ។ ទន្ទឹមនឹងនោះ បង្កើតយន្តការសមស្រប ដើម្បីសហការ និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍”។

ពិធីបិទសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី៩ - ảnh 2សន្និសិទសមាជិកសភាវ័យក្មេងជាសកលលើកទី៩ បានបើកសម័យប្រជុំ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ (រូបថត៖ quochoi.vn)

ពីសំណាក់ភាគី IPU លោក Duarte Pacheco ប្រធាន IPU បានអបអរសាទរចំពោះរដ្ឋសភាវៀតណាម ដែលបានរៀបចំសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើក ទី៩ប្រកបដោយជោគជ័យ។ ប្រធាន IPU បានសង្កត់ធ្ងន់ថា យុវជនជំនាន់ក្រោយត្រូវបង្កើតការផ្លាស់ប្តូរ និងលើកកំពស់វិទ្យាសាស្ត្រសិក្សា  ចំណាយធនធានបន្ថែមទៀតសម្រាប់បច្ចេកវិទ្យា លើកកម្ពស់ជំនះដឹងអំពីឌីជីថល និងឆ្លើយតបឱ្យបានត្រឹមត្រូវដើម្បីការពារបរិស្ថាន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងសម័យបិទ អង្គសន្និសីទបានអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពី "តួនាទីរបស់យុវជនក្នុងការលើកកម្ពស់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាម រយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍”។ នេះជាសេចក្តីថ្លែងការណ៍ទី១  នៃសន្និសីទសមាជិកសភាវ័យក្មេងជាសកល តាមរយៈការរៀបចំចំនួន ៩ លើកមក។ ប្រការនោះបង្ហាញពីការប្តេជ្ញាចិត្ត មតិឯកភាពខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សមាជិកសភាវ័យក្មេង IPU ក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលើវិសាលភាពសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ