ពិធីបិទសម័យប្រជុំលើកទី១០នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

បន្តសកម្មភាពនៃសម័ប្រជុំលើកទី ១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាម
នាព្រឹកថ្ងៃទី ២២ សីហា ក្រោមប្រជាធិបតីភាពរបស់ប្រធានរដ្ឋសភា Nguyen Sinh Hung សមាជិកសភាបានសួរដេញដលអគ្គអធិការរដ្ឋាភិបាលវៀតណាម Huynh Phong Tranh។ សម័យការសួរដេញដលប្រមូលផ្តុំទៅលើក្រុមបញ្ហាចំនួន ២ គឺ៖ ការងារដោះស្រាយ
បណ្ដារឿងបណ្ដឹងតរ៉ារបស់ប្រជាជន ការតស៊ូបង្កាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិង
ប្រសិទ្ធភាពនៃសកម្មភាពអធិការកិច្ចចំពោះការគ្រប់គ្រងនៅបណ្ដាសម្ព័ន្ធក្រុមហ៊ុនរដ្ឋ។ បញ្ចប់ការសួរដេញដល អនុប្រធានរដ្ឋសភា Uong Chu Luu បានអះអាងថា៖ សម័យ
ប្រជុំបានប្រព្រឹត្តទៅប្រកបដោយស្មោះត្រងនិងមានចរិតស្ថាបនាខ្ពស់។ក្នុងនេះការងារ
ដោះស្រាយរឿងបណ្តឹងតរ៉ាបង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលុយបានផ្លាស់ប្តូរយ៉ាង
សកម្ម។ បន្ទាប់ពីការសួរដេញដល ប្រធានរដ្ឋសភា Nguyen Sinh Hung ច្លែងមតិក្នុងពិធី
បិទសម័យប្រជុំនេះ៕

ពិធីបិទសម័យប្រជុំលើកទី១០នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ