ពិធី​បំផុសខែធ្វើសកម្មភាពស្ដីពី​សុវត្ថិភាព​ អនាម័យពលកម្ម និងខែកម្មករ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មេសា នៅទីក្រុងហាណូយបានប្រប្រឹត្តិទៅពិធីបំផុសខែធ្វើសកម្មភាពស្ដីពីសុវត្ថិភាព អនាម័យពលកម្ម និងខែកម្មករ ឆ្នាំ ២០២២។
ពិធី​បំផុសខែធ្វើសកម្មភាពស្ដីពី​សុវត្ថិភាព​ អនាម័យពលកម្ម និងខែកម្មករ - ảnh 1ស្តង់តាំងបង្ហាញឧបករណ៍ រូបភាពអំពីការងារ សុវត្ថិភាពការងារ សុខភាព និងខែកម្មករ  (រូបថត៖ laodongthudo.vn)

ដោយប្រធានបទ “បង្កើនវិធានការកាត់បន្ថយហានិភ័យអំពីសុវត្ថិភាព អនាម័យពលកម្ម និងកែលម្អលក្ខខ័ណ្ឌការងារនៅកន្លែងធ្វើការ ការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព”នោះ ខែធ្វើសកម្មភាពអំពី សុវត្ថិភាព អនាម័យពលកម្ម និងខែកម្មករឆ្នាំនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ឧសភា ដល់ថ្ងៃទី ៣១ ឧសភានៅតាមសហជីព គ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស។

ក្នុងក្រខ័ណ្ឌនៃខែធ្វើសកម្មភាពសុវត្ថិភាព អនាម័យពលកម្មនឹងប្រព្រឹត្តិទៅសកម្មភាពជាច្រើន ដូចជាការរៀបចំការពិនិត្យសុខភាពដល់បុគ្គលិក ការផ្សព្វផ្សាយសារ ការព្រមាន និងវីដេអូស្តីពីការណែនាំជំនាញការងារប្រកបដោយសុវត្ថិភាព ការផ្សព្វផ្សាយនៅលើគេហទំព័រព័ត៌មានអេឡិចត្រូនិក បណ្តាញសង្គម ហើយបានចែកចាយដោយឥតគិតថ្លៃដល់សហគ្រាស និងពលករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ