ពិធីប្រកាសសៀវភៅសរបស់ក្រសួងការពារប្រទេសវៀតណាមឆ្នាំ ២០១៩

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេស  វៀតណាម បានរៀបចំពិធីប្រកាសសៀវភៅសការពារប្រទេសវៀតណាម ឆ្នាំ២០១៩ ។ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនិងលោក  Nguyen Minh Vu អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រកាសនេះ។
ពិធីប្រកាសសៀវភៅសរបស់ក្រសួងការពារប្រទេសវៀតណាមឆ្នាំ ២០១៩ - ảnh 1 លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ vov.vn)

បន្ទាប់ពីសៀវភៅសការការពារប្រទេសឆ្នាំ ២០០៩ វៀតណាមបានសៀវភៅសការពារប្រទេសឆ្នាំ ២០១៩ ដើម្បីអះអាងនិងបញ្ជាក់ច្បាស់បន្ថែមទៀតអំពីលក្ខណៈមូលដ្ឋាននៃវិស័យការពារប្រទេសវៀតណាមគឺជាសន្តិភាពនិងការពារ ខ្លួនឯង។ សៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩ ត្រូវបានរៀបចំជា ៣ ផ្នែករួមមាន បរិបទនៃទយុទ្ធសាស្ត្រនិងគោលនយោបាយការពារជាតិ; កសាងការពារប្រទេសរបស់ប្រជាជនទាំងមូល ; កងទ័ពប្រជាជននិងសេនាជនស្វ័យការពារ។

សៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩ បានបង្ហាញពីគោលការណ៍ តម្លាភាពស្តីពីគោលនយោបាយការពារប្រទេសវៀតណាម ដើម្បីបង្កើនការយល់ដឹងនិងបង្កើតទំនុកទុកចិត្តគ្នារវាងកងទ័ពនិងប្រជាជនវៀតណាម ជាមួយនឹងកងទ័ពនិងប្រជាជននៃបណ្តាប្រទេសនៅលើពិភពលោកផងដែរ ព្រមទាំងបង្កលក្ខណៈងាយស្រួលក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងការធ្វើសមាហរណកម្មអន្តរជាតិក្នុងវិស័យការពារប្រទេសរវាងវៀតណាមនិងបណ្តាប្រទេស អង្គការក្នុងតំបន់និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសន្តិសុខដែលកំពុងលេចឡើង សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះដែរ សៀវភៅសការពារប្រទេសវៀតណាម ក៏បង្ហាញពីការប្តេជ្ញាចិត្តក្នុងការរក្សាគោលនយោបាយការពារប្រទេស សន្តិភាព និងការការពារខ្លួនឯងរបស់បក្សនិងរដ្ឋវៀតណាម ក៏ដូចជាអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយជំលោះនិងការខ្វែងគំនិតគ្នាជាមួយបណ្តាប្រទេសដទៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ