ពិធីប្រគល់-ទទួលផែនទីឋានលេខាព្រំដែនរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - ភាគីទាំងពីរបានផ្ទៀងផ្ទាត់ ពិនិត្យ និងឯកភាពលើផែនទីឋានលេខាព្រំដែនចំនួន៥០០ឈុត រួមមាន២៥០ឈុតជាភាសាវៀតណាម-ខ្មែរនិង២៥០ឈុតជាភាសាខ្មែរ-វៀតណាមដោយមានហត្ថលេខាគ្រប់គ្រាន់របស់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ។ 
ពិធីប្រគល់-ទទួលផែនទីឋានលេខាព្រំដែនរវាងវៀតណាមនិងកម្ពុជា - ảnh 1 ទិដ្ឋភាពនៃពិធីនេះ។ (រូបថត៖ baotayninh.vn)

នាថ្ងៃទី១ សីហា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនវៀតណាម-កម្ពុជា និងលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម បានជួបពិភាក្សាការងារ ហើយប្រគល់-ទទួលផែនទីឋានលេខាព្រំដែនខ្នាត ១/២៥.០០០ រវាងវៀតណាមនិងកម្ពុជានៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh។

ភាគីទាំងពីរបានផ្ទៀងផ្ទាត់ ពិនិត្យ និងឯកភាពលើផែនទីឋានលេខាព្រំដែនចំនួន៥០០ឈុត រួមមាន២៥០ឈុតជាភាសាវៀតណាម-ខ្មែរនិង២៥០ឈុតជាភាសាខ្មែរ-វៀតណាមដោយមានហត្ថលេខាគ្រប់គ្រាន់របស់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ។ ដោយផ្អែកលើមូលដ្ឋាននៃការចរចានិងឯកភាពគ្នា វៀតណាមបានប្រគល់ឲ្យភាគីកម្ពុជានូវផែនទីព្រំដែនដើមចំនួន២៥០ឈុតដើម្បីបម្រើកិច្ចការព្រំដែនគោករវាងប្រទេសទាំងពីរ។

ផែនទីឋានលេខាព្រំដែនវៀតណាម-កម្ពុជាខ្នាត ១/២៥.០០០ ខាងលើនេះ បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសមិទ្ធិផលនៃការកំណត់ខ័ណ្ឌសីម៉ានិងការបោះបង្គោលព្រំដែន (សម្រេចបានប្រមាណ៨៤%) ព្រមទាំងជាឧបសម្ព័ន្ធដែលមិនអាចកាត់ផ្ដាច់ចេញពី ពិធីសារស្ដីពីការកំណត់ខ័ណ្ឌសីម៉ានិងការបោះបង្គោលព្រំដែន គោកវៀតណាម-កម្ពុជាដែលត្រូវបានចុះហត្ថលេខានាថ្ងៃទី៥ តុលា ឆ្នាំ២០១៩ រួមជាមួយសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ