ពិធីប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ២០២០

(VOVWORLD) - ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ (ថ្ងៃទី៨ ខែមីនា) នាព្រឹកថ្ងៃទី៥ មីនា នៅទីក្រុងហាណូយ សម្ព័ន្ធសមាជិកនារី វៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ឆ្នាំពានរង្វាន់ Kovalevskaia ហើយប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ២០២០ ជូនសមូហភាពមួយនិងបុគ្គលម្នាក់ដែលមានស្នាដៃឆ្នើមក្នុងការងារស្រាវជ្រាវ។

ពិធីប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ២០២០ - ảnh 1ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ២០២០។ (រូបថត៖ hanoimoi.com.vn)
នោះគឺសមូហភាពនារីនៃវិទ្យាស្ថានគីមីវិទ្យាសមាសធាតុធម្មជាតិ ចំណុះបណ្ឌិត សភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ដោយមានការស្រាវជ្រាវជាច្រើនត្រូវបាន អនុវត្តក្នុងជីវភាពរស់នៅ សំដៅបម្រើនិងថែទាំ ការពារសុខភាពរបស់សហគមន៍។
បុគ្គលម្នាក់ដែលទទួលបានពានរង្វាន់នេះ គឺលោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Truong Thanh Huong គ្រូបង្រៀនជាន់ខ្ពស់នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ដោយមានការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រជាច្រើន ត្រូវបានអនុវត្តន៍នៅមូលដ្ឋានសុខា ភិបាល។ លោកស្រីបានចែករំលែកថា៖ “ពានរង្វាន់នេះជាកម្លាំងចលករចំពោះវេជ្ជបណ្ឌិតវ័យក្មេង។ ក្រៅពីនោះ ពាន រង្វាន់ក៏ជួយលើកកំពស់ជំនឿជាក់របស់អ្នកជម្ងឺចំពោះសំណាក់យើងខ្ញុំក្នុងការធ្វើរោគ វិនិច្ឆ័យនិងព្យាបាលជម្ងឺសម្រាប់ពួកគេផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ