ពិធីប្រគល់ពានរង្វាន់ Sao Khue ឆ្នាំ ២០២៣៖ លើកតម្កើងផលិតផលសូហ្វវែរ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានចំនួន ១៨២ របស់វៀតណាម

(VOVWORLD) - ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ពានរង្វាន់ និងកិត្តិនាម Sao Khue ចំនួនជាង ១៥០០ ត្រូវបានប្រគល់ជូនសហគ្រាស ផលិតផល សេវាកម្មបច្ចេកវិទ្យាព័ត៌មានរបស់ វៀតណាម។ ប្រាក់ចំណូលនៃវិស័យបច្ចេកវិទ្យាព័ត៌មាន កាលពីឆ្នាំមុនសម្រេចបាន ១៤៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៣០០ ដងបើធៀបនឹង ២០ ឆ្នាំមុន។
ពិធីប្រគល់ពានរង្វាន់ Sao Khue ឆ្នាំ ២០២៣៖ លើកតម្កើងផលិតផលសូហ្វវែរ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានចំនួន ១៨២ របស់វៀតណាម - ảnh 1តំណាងដែលឈ្នះពានរង្វាន់ Sao Khue ឆ្នាំ២០២៣។ (រូបថត៖ Ngoc Anh)
នាព្រឹកថ្ងៃទី ២៨ មេសា នៅរដ្ឋធានីហាណូយ សមាគមសូហ្វវែរ និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មាន
វៀតណាម (VINASA) បានរៀបចំពិធីប្រគល់ពានរង្វាន់ Sao Khue ឆ្នាំ ២០២៣ និងរំលឹកខួប ២០ ឆ្នាំនៃពានរង្វាន់ Sao Khue។
ពានរង្វាន់ Sao Khue គឺសំដៅលើកតម្កើងសហគ្រាស ទីភ្នាក់ងារ សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើម រួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មសូហ្វវែរ និង បច្ចេកវិទ្យាព័ត៌មានរបស់វៀតណាម។ ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ រដ្ឋមន្ត្រីក្រសួង ព័ត៌មាននិងទូរគមនាគមន៍ លោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា៖ “ពានរង្វាន់ Sao Khue បានឆ្លងកាត់រយៈពេល ២០ ឆ្នាំហើយ ដែលបង្ហាញពី កិត្យានុភាពនិងកម្លាំងរស់ដ៏ខ្លាំងក្លានៃពានរង្វាន់នេះ។ ពានរង្វាន់ Sao Khue មាន កម្លាំងរស់ ព្រោះវាជានិច្ចកាលច្បាមជាប់នឹងជីវភាព ច្បាមជាប់នឹងការផ្លាស់ប្តូរនៅក្នុង ឧស្សាហកម្មសូហ្វវែរ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មាន។ កម្លាំងរស់នៃពានរង្វាន់ Sao Khue គឺស្ដែងចេញពីកម្លាំងរស់នៃឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម”។
ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ពានរង្វាន់ និងកិត្តិនាម Sao Khue ចំនួនជាង ១៥០០ ត្រូវបានប្រគល់ជូនសហគ្រាស ផលិតផល សេវាកម្មបច្ចេកវិទ្យាព័ត៌មានរបស់ វៀតណាម។ ប្រាក់ចំណូលនៃវិស័យបច្ចេកវិទ្យាព័ត៌មាន កាលពីឆ្នាំមុនសម្រេចបាន ១៤៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៣០០ ដងបើធៀបនឹង ២០ ឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ