ពិធី​ប្រគល់ពានរង្វាន់ World Travel Awards ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ

(VOVWORLD) - គណៈចាត់តាំង World Travel Group បានឲ្យដឹងថា ពានរង្វាន់ទេសចរណ៍ពិភពលោក - World Travel Awards ២០២២ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនាថ្ងៃទី ៧ ខែកញ្ញា។
ពិធី​ប្រគល់ពានរង្វាន់ World Travel Awards  ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ - ảnh 1តំណាងក្រុមហ៊ុន World Travel Group ក្នុងសន្និសីទសារព័ត៌មាន។ (រូបថត៖  គណៈចាត់តាំង)

World Travel Awards គឺជាពានរង្វាន់ដ៏មានកិត្យានុភាពឈានមុខគេលើពិភពលោក ក្នុងវិស័យទេសចរណ៍ ដែលត្រូវបានគេប្រៀបប្រដូចទៅនឹងពានរង្វាន់អូស្ការនៃទេសចរណ៍ពិភពលោក ដើម្បីទទួលស្គាល់ ផ្តល់រង្វាន់ និងលើកដំកើងមុខសញ្ញាឆ្នើម លើគ្រប់វិស័យនៃឧស្សាហកម្មទេសចរណ៍ពិភពលោក។

ពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០២២ ប្រចាំតំបន់អាស៊ី និងអូសេអានី ក្រោមប្រធានបទ "ដំណើរទៅកាន់ភាគខាងត្បូង" នឹងមានវិញ្ញាសារដូចជា៖ អាកាសចរណ៍ ផ្លូវដែក គោលដៅទេសចរណ៍ សណ្ឋាគារនិងរមណីយដ្ឋាន កន្លែងរៀបចំសន្និសីទ ភ្នាក់ងារទេសចរណ៍និងប្រតិបត្តិករទេសចរណ៍ គោលដៅគួរឲ្យទាក់ទាញ ហើយរង្វាន់សម្រាប់នាវាទេសចរណ៍ និងរង្វាន់សម្រាប់រថយន្តជាដើម។ ឆ្នាំនេះ វៀតណាមបានចូលរួមក្នុងវិញ្ញាសារគោលដៅទេសចរណ៍ ជាមួយគោលដៅសំខាន់ៗដូចជា៖ ទីក្រុងហូជីមិញ ហាណូយ សួនឧទ្យានជាតិ Cuc Phuong ទីក្រុង Hoi An (Quang Nam) និង Moc Chau (Son La) ។

នេះជាលើក ទី២ហើយដែលវៀតណាមត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃពានរង្វាន់ទេសចរណ៍ពិភពលោកប្រចាំតំបន់អាស៊ី។ ពិធីប្រគល់រង្វាន់នេះត្រូវបានធ្វើឡើងជាលើកដំបូងនៅកោះ Phu Quoc កាលពី ឆ្នាំ ២០១៩។

ចាប់ពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ វៀតណាមបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើនពី World Travel Awards ដូចជា៖ គោលដៅបេតិកភណ្ឌឈានមុខគេនៅលើពិភពលោក គោលដៅវាយកូនហ្គោលល្អបំផុតរបស់ពិភពលោក គោលដៅឈានមុខគេនៅទ្វីបអាស៊ី គោលដៅវប្បធម៌កំពូលនៃទ្វីបអាស៊ី គោលដៅមានម្ហូបអាហារឈានមុខគេនៅអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ