ពិធីប្រគល់ពានរង្វាន់ញញួរ និងកណ្ដៀវមាសលើកទី ៨ គ្រោងនឹង​ប្រព្រឹត្តិទៅ​នាថ្ងៃទី ១ កុម្ភៈខាងមុខ

(VOVWORLD) - ពិធីប្រកាស និងប្រគល់ពានរង្វាន់ចាំបាច់ត្រូវត្រៀមរៀបចំយ៉ាងហ្មត់ចត់ ឧឡារិក ដែលមានលក្ខណៈនយោបាយផង និងសិល្បៈផង ឲ្យសក្តិសមជាពានរង្វាន់សារព័ត៌មានធំមួយ បង្កើតកម្លាំងចលករ និងកម្លាំងពលំថ្មី លើកទឹកចិត្តដល់បក្សទាំងមូល ប្រជាជនទាំងមូលខិតខំប្រឹងប្រែងសម្រេចឲ្យបានជោគជ័យនូវគោលដៅ និងភារកិច្ចក្នុងឆ្នាំ ២០២៤។
ពិធីប្រគល់ពានរង្វាន់ញញួរ និងកណ្ដៀវមាសលើកទី ៨ គ្រោងនឹង​ប្រព្រឹត្តិទៅ​នាថ្ងៃទី ១ កុម្ភៈខាងមុខ - ảnh 1លោកស្រី Truong Thi Mai ប្រធានគណៈកម្មការចាត់តាំងមជ្ឈឹម និងជាប្រធានគណៈដឹកនាំពានរង្វាន់សារព័ត៌មានជាតិស្ដីពីការកសាងបក្ស អញ្ជើញថ្លែងមតិ dangcongsan.vn

នារសៀលថ្ងៃទី៣ ខែមករា នៅទីក្រុងហាណូយ លោកស្រី Truong Thi Mai ប្រធានគណៈកម្មការចាត់តាំងមជ្ឈឹម និងជាប្រធានគណៈដឹកនាំពានរង្វាន់ សារព័ត៌មានជាតិស្ដីពីការកសាងបក្ស (ពានរង្វាន់ញញួរ និងកណ្ដៀវមាស) លើកទី ៨ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចាត់តាំងពាន់រង្វាន់។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ លោកស្រី Truong Thi Mai បានឲ្យដឹងថា៖ ពិធីប្រកាស និងប្រគល់ពានរង្វាន់ញញួរ និងកណ្ដៀវមាសលើកទី ៨ ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យនយោបាយសំខាន់ ដែលគ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី ១ ខែកុម្ភៈ ក្នុងឱកាសខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម( ៣ កុម្ភៈ ឆ្នាំ ១៩៣០ - ៣ កុម្ភៈ ឆ្នាំ ២០២៤)។ លោកស្រី Truong Thi Mai បានលើកសំណើថា៖ ពិធីប្រកាស និងប្រគល់ពានរង្វាន់ចាំបាច់ត្រូវត្រៀមរៀបចំយ៉ាងហ្មត់ចត់ ឧឡារិក ដែលមានលក្ខណៈនយោបាយផង និងសិល្បៈផង ឲ្យសក្តិសមជាពានរង្វាន់សារព័ត៌មានធំមួយ បង្កើតកម្លាំងចលករ និងកម្លាំងពលំថ្មី លើកទឹកចិត្តដល់បក្សទាំងមូល ប្រជាជនទាំងមូលខិតខំប្រឹងប្រែងសម្រេចឲ្យបានជោគជ័យនូវគោលដៅ និងភារកិច្ចក្នុងឆ្នាំ ២០២៤។

ក្នុងជំនួបនេះ អគ្គនិពន្ធនាយកទស្សនាវដ្តីកសាងបក្ស លោក Ngo Minh Tuan (ទីភ្នាក់ងារអចិន្ត្រៃយ៍នៃពានរង្វាន់ញញួរ និងកណ្ដៀវមាស) បានឲ្យដឹងថាស្នាដៃដែលចូលរួមពានរង្វាន់ឆ្នាំនេះនៅតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិម និងតំបន់នានាគឺមានលក្ខណៈសម្បូរបែបអំពីប្រធានបទ និងប្រភេទ។ពីស្នាដៃចំនួន ១២០ ដែលត្រូវបានជ្រើសរើស គណៈចាត់តាំងនឹង ពិនិត្យ និងជ្រើសរើសជាឯកច្ឆ័ន្ទនូវស្នាដៃល្អបំផុតដើម្បីផ្តល់ពានរង្វាន់ A ចំនួន ៦ រង្វាន់ ពាន់រង្វាន់ B ចំនួន ១២ រង្វាន់ ពានរង្វាន់ C ចំនួន ១៨ រង្វាន់ និងពាន់រង្វាន់លឹកទឹកចិត្តចំនួន ៣០ រង្វាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ