ពិធីប្រគល់ពានរង្វាន់នៃការចលនានិពន្ធបទចម្រៀងស្ដីពីរដ្ឋសភាវៀតណាម

ពិធីប្រគល់ពានរង្វាន់នៃការចលនានិពន្ធបទចម្រៀងស្ដីពីរដ្ឋសភាវៀតណាម - ảnh 1
(រូបថត៖nhandan.com.vn)

(VOVworld) - ពិធីបូកសរុបនិងប្រគល់ពានរង្វាន់នៃការចលនានិពន្ធបទចម្រៀងក្នុង
ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រជាជនទាំងមូលចូលរួមការបោះឆ្នោត
រដ្ឋសភាដំបូង (ថ្ងៃទី៦ មករា) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២ វិច្ចិកានៅរដ្ឋធានីហា
ណូយ។ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន អញ្ជើញចូលរួម
ពិធីនេះ។គណៈចាត់តាំងបានប្រគល់ពានរង្វាន់លេខមួយចំនួន១ លេខ២ចំនួន២
លេខ៣ចំនួន៣និងពានរង្វាន់លើកទឹកចិត្តចំនួន៦សំរាប់វណ្ណ កម្មមានគុណភាព
និងតំលៃសិល្បៈដែលឆ្លុះបញ្ចាំងបាននូវដំណើរការចាប់បដិ សន្ធិនិងអភិវឌ្ឍន៍របស់
រដ្ឋសភាវៀតណាមក្នុងអំឡុង៧០ឆ្នាំកន្លងទៅ។ថ្លែងមតិនទីនេះ ប្រធានខុទ្ទកាល័យ
រដ្ឋសភាវៀតណាមលោក Nguyen Hanh Phuc បានឲ្យដឹងថា៖
“នាពេលកន្លងទៅ រាល់វណ្ណកម្មចូលរួមការប្រឡងលើកនេះត្រូវបានសំដែងនៅក្នុង
មហាស្រពសិល្បៈមហាជនស្វាគមន៍លើកទី៧០ទិវាប្រជាជនទាំងមូលចូលរួមការ
បោះឆ្នោតរដ្ឋសភាដំបូងរបស់កម្មាភិបាល និយោជិតនៃខុទ្ទកាល័យរដ្ឋសភា និង
ក្រុមប្រឹក្សាប្រជាជនខេត្តក្រុងនានាក្រោមឧវាទមជ្ឈឹមលើទូទាំងប្រទេស។ការបូក
សរុបនៃការប្រឡងទាំងពីរនេះបានធ្វើឲ្យបទចម្រៀងស្ដីពីរដ្ឋសភាវៀតណាមត្រូវ
បានរីករាលដាលយ៉ាងទូលំទូលាយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ