ពិធីប្រគល់ពានរង្វាន់បរិស្ថានវៀតណាមនិងពានរង្វាន់សារព័ត៌មានលើវិស័យធនធាន និងបរិស្ថានលើកទី ៥

(VOVWORLD) - នាយប់ថ្ងៃទី ២៦ ធ្នូ នៅទីក្រុងហាណូយក្រសួងធនធាន និងបរិស្ថានបានរៀបចំពិធីប្រគល់ពានរង្វាន់ បរិស្ថានវៀតណាម និងពានរង្វាន់សារព័ត៌មានលើវិស័យធនធាន និងបរិស្ថានលើកទី ៥។
ពិធីប្រគល់ពានរង្វាន់បរិស្ថានវៀតណាមនិងពានរង្វាន់សារព័ត៌មានលើវិស័យធនធាន និងបរិស្ថានលើកទី ៥ - ảnh 1ពិធីប្រគល់ពានរង្វាន់បរិស្ថានវៀតណាមនិងពានរង្វាន់សារព័ត៌មានលើវិស័យធនធាន និងបរិស្ថានលើកទី ៥ (រូបថត៖ VGP)

គណៈចាត់តាំងបានផ្តល់ពានរង្វាន់ដល់អង្គការ សហគមន៍ និងបុគ្គលចំនួន ៣៤ ដែលមានសមិទ្ធិផលលេចធ្លោក្នុងកិច្ចការពារបរិស្ថានក្នុងវិស័យចំនួន ៣ គឺការគ្រប់គ្រងស្ដីពីកិច្ចការពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិដោយសមស្របការអភិរក្សជីវសាស្ត្រ និង សុវត្ថិភាពជីវសាស្ត្រ; ការអប់រំ ការបណ្តុះបណ្តាល និងការប្រាស្រ័យទាក់ទងស្តីពីការការពារបរិស្ថាន កិច្ចការពារ ការបំពុលនិងការកែលំអបរិស្ថាន។ ក្រៅពីពានរង្វាន់បរិស្ថានវៀតណាមនោះ ចាប់តាំងពីឆ្នាំ ២០១០ ក្រសួងធនធាននិងបរិស្ថានបានរៀបចំពិធីប្រគល់ពានរង្វាន់សាព័ត៌មានស្ដីពី ធនធាន និងបរិស្ថានរៀងរាល់ ២ ឆ្នាំម្តង ដើម្បីផ្តល់កិត្តិយសដល់អ្នកសារព័ត៌មានដែលមានស្នាដៃផលលេចធ្លោ ក្នុងបុព្វហេតុការពារបរិស្ថាន អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមប្រកបដោយចីរភាព។ នៅឆ្នាំ ២០២០ គណៈចាត់តាំងប្រគល់រង្វាន់  A ចំនួន ៤ រង្វាន់ រង្វន់ B ចំនួន ១២ រង្វាន់ និងរង្វាន់ C ចំនួន ២០ រង្វាន់ ដល់សមូហភាព និងបុគ្គល ក្នុងនោះវិទ្យុសម្លេងវៀតណាមក៏ទទួលបានរង្វាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ