ពិធីប្រគល់រង្វាន់ Festival ច្នៃប្រឌិតវ័យក្មេងទូទាំងប្រទេសលើកទី៩ឆ្នាំ២០១៦

ពិធីប្រគល់រង្វាន់ Festival ច្នៃប្រឌិតវ័យក្មេងទូទាំងប្រទេសលើកទី៩ឆ្នាំ២០១៦ - ảnh 1
យុវជនមួយរូបត្រូវបានលើកតម្កើងនៅពិធីនេះ (រូបថត៖tuoitre.vn)

(VOVworld) - នាយប់ថ្ងៃទី១០ ធ្នូ នៅខេត្ត Vinh Phuc ភាគខាងជើងវៀតណាម
បានប្រព្រឹត្តទៅពិធីលើកតម្កើងនិងប្រគល់រង្វាន់ Festival ច្នៃប្រឌិតវ័យក្មេងទូទាំង
ប្រទេសលើកទី៩ឆ្នាំ២០១៦។នេះជាសកម្មភាពដែលត្រូវបានមជ្ឈឹមសម្ព័ន្ធយុវជន
កុម្មុយនីស្តហូជីមិញរៀបចំឡើងជារៀងរាល់ឆ្នាំ សំដៅលើកទឹកចិត្ត គាំទ្រ យុវជន
ពង្រីកនូវគំនិតច្នៃប្រឌិតខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព្រមទាំងលើកតម្កើងបុគ្គល
និងសមូហភាពដែលមានស្នាដៃច្នៃប្រឌិតឆ្នើមលើទូទាំងប្រទេសផងដែរ។នៅ
 Festival លើកនេះ មានស្នាដៃជាច្រើនត្រូវបានអនុវត្តន៍ក្នុងជីវភាពរស់នៅជាក់ស្ដែង
ហើយបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងសហគមន៍។
ថ្លែងមតិនៅពិធីនេះ លេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញលោក
Nguyen Anh Tuan បានលើកច្បាស់ថា៖
“គណៈលេខាជឿជាក់ថា ដោយសក្ដានុភាព បញ្ញានិងកម្លាំងរស់នៃយុវវ័យ
ដោយ ស្មារតីធ្វើពលកម្មនិងសមត្ថភាពច្នៃប្រឌិតមិនចេះនឿយហត់នោះ យុវវ័យ
វៀត ណាមនឹងបន្តសរសរវីរៈបទចម្រៀងក្នុងដំណាក់កាលថ្មី ដោយសំណង់និង
ស្នាដៃ មានអត្ថន័យជាក់ស្ដែង។ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភការផ្ដើមគំនិតច្នៃប្រឌិត
ទៅអនុវត្តន៍ ក្នុងជីវភាពរស់នៅជាក់ស្ដែង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ