ពិធីប្រគល់រង្វាន់ “ផ្កាយក្រហមឆ្នាំ ២០១៤”


ពិធីប្រគល់រង្វាន់ “ផ្កាយក្រហមឆ្នាំ ២០១៤”  - ảnh 1
ពិធីប្រគល់រង្វាន់ “ផ្កាយក្រហមឆ្នាំ ២០១៤” (Image: VNA)

(VOVworld) – ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតតំណាងទូទាំងប្រទេសសមាគមអាជីវករ វ័យក្មេងវៀតណាមលើកទី ៥ អណត្តិ ២០១៤-២០១៧ នារយប់ថ្ងៃទី ៣០ សីហា ពិធី
ប្រគល់រង្វាន់ “ផ្កាយក្រហមឆ្នាំ ២០១៤” បានប្រារូព្ធឡើងនៅទីក្រុងហាណូយ។ នៅ
ពីធីនោះ គណៈចាត់តាំងបានលើកដម្កើងអាជីវករវ័យក្មេងគំរូរៀតណាមចំនួន ១ រយ
រូប។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានលើក
ច្បាស់ថា៖

“រដ្ឋាភិបាលនឹងបន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងផលិតកម្មអាជីវកម្ម ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម បង្ករលក្ខណៈងាយស្រួលសំរាប់ អង្គភាពអាជីវកម្មអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀតនិងចរីភាព។ ខ្ញុំជឿជាក់ថា៖
អាជីវករវ័ក្មេងចំនួន ១ រយរូបដែលទទួលបានរង្វាន់ផ្កាយក្រដមលើកនេះនឹងពង្រីក តួនាទីរបស់ខ្លួនឲ្យសក្តិសមបណ្ដាយុទ្ធជនជួរមុខក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
របស់ប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ