ពិធីប្រគល់រង្វាន់នៃកម្មវិធី “ចំណេះដឹងវ័យក្មេងសម្រាប់ការអប់រំ” ឆ្នាំ២០១៨

(VOVWORLD) - នាថ្ងៃទី ១១ ខែវិច្ឆិកានៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនបក្សកុម្មុយនិស្ត ទីក្រុងហូជីមិញ ក្រ សួងអប់រំនិងបណ្តុះបណ្តាល កាសែតយុវជន (Tuoi Tre) បានសហ ការរៀបចំពិធីប្រគល់ពានរង្វាន់ “កម្មវិធីចំណេះដឹងវ័យក្មេងសំរាប់ការអប់រំ” ឆ្នាំ ២០១៨ ។

ដោយបានបំផុសពីថ្ងៃទី ៤ខែមេសា “កម្មវិធីចំណេះដឹងវ័យក្មេងសំរាប់ការអប់រំ” ឆ្នាំ ២០១៨ បានទទួលបានសំណង់ចំនួន៤០០ ជាគំនិតផ្តូចផ្តើមរបស់អ្នកនិពន្ធវៀតណាមដែលកំពុងសិក្សានៅឯបរទេសបានផ្ញើរមកចូលរួម។ គណៈចាត់តាំងបានប្រគល់ពានរង្វាន់ដល់អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធដែលមានការច្នៃប្រឌិតដ៏ល្អបំផុតចំនួន ៤ និង ប្រាក់រង្វាន់ ចំនួន ១០០លានដុងសម្រាប់សំណង់និមួយៗដែលក្នុង នោះគឺជាគំនិតផ្តួចផ្តើមនិងសំណង់ដូចជា៖ ចង្កៀងរៀនឆ្លាត - The Smart Light បច្ចេកវិទ្យា ៤.០ និពន្ធដោយ  Nguyen Huy Du (ហាណូយ); VEC - ប្រព័ន្ធកំណត់កម្រិតចំណេះដឹងតាមរយៈ បច្ចេកវិទ្យា BlockChain  បានទៅក្រុមអ្នកនិពន្ធមកពីទីក្រុងហូជីមិញជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ