ពិធីប្រគល់រង្វាន់និងអាហាររូបករណ៍ KOVA លើកទី១២

ពិធីប្រគល់រង្វាន់និងអាហាររូបករណ៍ KOVA លើកទី១២ - ảnh 1
ពិធីប្រគល់រង្វាន់និងអាហាររូបករណ៍ KOVA លើកទី១២

(VOV)_នាថ្ងៃទី១៣ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មការរង្វាន់ KOVA បានរៀប
ចំពិធីប្រគល់រង្វាន់ និងអាហាររូបករណ៍ KOVA លើកទី១២ សំរាប់បណ្ដាអ្នកវិទ្យា
សាស្ត្រ និស្សិតក្រីក្រ និងបណ្ដាគំរូឆ្នើមនៅក្នុងជីវភាពរស់នៅសង្គម។  ​រង្វាន់និង
អាហាររូបករណ៍ KOVAឆ្នាំ២០១៤នេះ ត្រូវបានប្រគល់អោយសមូហ​ភាពចំនួន៣ 
និងបុគ្គល៤ ជាបណ្ដាអ្នកវិទ្យាសាស្ត្រដែលមានស្នាដៃជាច្រើន ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តក្នុងស្ថានភាពជាក់ស្ដែង នាំមកនូវប្រសិទ្ធិភាព​ខ្ពស់ក្នុងវិស័យ
សេដ្ឋកិច្ច សង្គម។ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាម ​លោកស្រី Nguyen
Thi Doan បានចាត់ទុកថា៖

          “ រង្វាន់​នេះមិនគ្រាន់តែជាការលើកទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងមាន​អត្ថន័យ​
ពូនជ្រុំអោយបណ្ដាពន្លករបស់ប្រទេសជាតិទៀតផង។ ថ្ងៃនេះ យើងពិនិត្យមើល
ហើយប្រគល់រង្វាន់អោយប្រជាកសិករមួយនាក់នៅតំបន់ព្រៃភ្នំឆ្ងាយដាច់​ស្រយាល
 បានកែច្នៃគោយន្ត។ ប្រគល់រង្វាន់អោយលោកស្រីអាយុ៨០ឆ្នាំ នៅ​មានការរួមវិភាគ
ក្នុងការបង្ហាត់បង្រៀនក្មួយៗ។ នោះគឺជាការពូនជ្រុំអោយជំនាន់ក្រោយៗរបស់ប្រ
ទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ