ពិធីប្រឡងរចនារូបសញ្ញា (logo) អាស៊ាននៅឆ្នាំ ២០២០

(VOVWORLD) - លេខាធិការដ្ឋានអាស៊ានបានបើកការប្រឡងប្រជែងរចនារូបសញ្ញាសម្រាប់អាស៊ាន ឆ្នាំ ២០២០ ជាផ្លូវការសម្រាប់ជំនាន់យុវជនអាស៊ានវ័យក្មេង។ នេះគឺជាការប្រឡងសម្រាប់បុគ្គលដែលជាពលរដ្ឋអាស៊ានមានអាយុចាប់ពី ១៨-៣៥ ឆ្នាំ។
ពិធីប្រឡងរចនារូបសញ្ញា (logo) អាស៊ាននៅឆ្នាំ ២០២០ - ảnh 1 ពិធីប្រឡងរចនារូបសញ្ញា (logo) អាស៊ាននៅឆ្នាំ ២០២០ (រូបថត៖ ictvvietnam.vn)

គណៈកម្មការរៀបចំកម្មវិធីនឹងចាប់ផ្តើមទទួលពាក្យសុំចូលរួមប្រឡងនេះចាប់ពីថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៩ ។ រូបសញ្ញានីមួយៗត្រូវមានការពណ៌នាមិនឲ្យលើសពី ៥០ អក្សរដើម្បីពន្យល់ពីអត្តសញ្ញាណអាស៊ានតាមរយៈការរចនារូបសញ្ញា។ បេក្ខជនត្រូវតែធានាថារូបសញ្ញារបស់គេគឺជាស្នាដៃដើមរបស់ខ្លួន ហើយមិនដែលត្រូវបានចម្លងពីនរណាម្នាក់ឡើយ។ ស្នាដៃដែលទទួលបានរង្វាន់នឹងត្រូវជ្រើសរើសហើយសម្រេចដោយលេខាធិការដ្ឋានអាស៊ាននិងអង្គការសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ