ពិធីផ្តល់រង្វាន់ដល់អត្តពលិកអត្តពលកម្មវៀតណាមដែលទទួលបានស្នាដៃខ្ពស់នៅស៊ីហ្គេម ៣០

(VOVWORLD) -  នារសៀលថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយ មូលនិធិជួយឧបត្ថម្ភទេពកោសល្យវ័យក្មេងវៀត ណាម, កាសែត Tien Phong និងសហព័ន្ធអត្តពលកម្មវៀត ណាមបានរួមសហការគ្នា រៀបចំពិធីប្រគល់រង្វាន់ដល់អត្តពលិកនៃក្រុមអត្តពលកម្មវៀតណាមដែលដណ្តើមបានស្នាដៃឆ្នើម នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣០ ឆ្នាំ ២០១៩ (ស៊ីហ្គេម ៣០)។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣០ ក្រុមអត្តពលកម្មវៀតណាមបានឈរនៅចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេយ៍ ដោយទទួលបានមេដាយមាស ១៦ គ្រឿង មេដាយប្រាក់ ១២ គ្រឿង និងមេដាយសំរឹទ្ធ ១០ គ្រឿង។ អគ្គនាយកដ្ឋានអប់រំកាយនិងកីឡា បានផ្តល់រង្វាន់ជាប្រាក់ចំនួន ១០ លានដុង សម្រាប់កីឡាករឈ្នះមេដាយមាស, ចំនួន ៧ លានដុងសម្រាប់កីឡាករឈ្នះមេដាយប្រាក់និង ៥ លានដុងសម្រាប់កីឡាករឈ្នះមេដាយសំរឹទ្ធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ