ពិធីផ្សព្វផ្សាយវប្បធម៌វៀតណាមនៅរដ្ឋធានីអាមេរិក

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក ទើបតែបានចូលរួមពិព័រណ៌អន្តរជាតិ  រដូវរងារនៅមជ្ឈមណ្ឌលរដ្ឋធានីវ៉ាស៊ីនតោនប្រទេសអាមេរិក។ ចូលរួមពិព័រណ៌លើកនេះមានស្តង់ទំនិញរបស់ស្ថានទូត វៀតណាមប្រចាំនៅអាមេរិក ដែលផ្តល់   ជូនភ្ញៀវទស្សនានូវអារម្មណ៍គួរឱ្យទាក់ទាញខ្លាំងអំពីប្រទេសវៀតណាម ដែលជាប្រទេសមួយដ៏រស់រវើកនិងរូសរាយរាក់ទាក់ផងដែរ។
ពិធីផ្សព្វផ្សាយវប្បធម៌វៀតណាមនៅរដ្ឋធានីអាមេរិក - ảnh 1 ស្តង់ទំនិញវៀតណាមនៅពិព័រណ៍នេះ (រូបថត៖ vov.vn)

ស្តង់ទំនិញវៀតណាម បានទាក់ទាញមិត្តភក្តិអាមេរិកនិងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា ស្វែងយល់អំពីវប្បធម៌និងទេសចរណ៍វៀតណាម តាម      រយៈផលិតផលសិប្បកម្មពិសេស ដូចជាគំនូប៉ាក់ វត្ថុលំអរ  Son Mai ជាដើម។ មិត្តភក្តិអាមេរិកនិងអន្តរជាតិក៏ចូលចិត្តនំសណ្តែកខៀវជាប្រពៃណី រួមជាមួយតែបៃតងនិងកាហ្វេវៀតណាមផងដែរ។

គួរបញ្ជាក់ថាការចូលរួមពិព័រណ៌របស់ស្ថានទូតវៀតណាមលើកនេះត្រូវបានវាយតម្លៃខ្ពស់ពីគណៈកម្មការរៀបចំកម្មវិធី ជាពិសេសរូបភាពស្តង់ទំនិញរបស់វៀតណាមត្រូវបានគណៈកម្មការរៀបចំកម្មវិធីជ្រើសរើសធ្វើជារូបភាពតំណាងសម្រាប់ទំព័រព័ត៌មាន ក៏ដូចជារូបភាពក្របសម្រាប់ទស្សនាវដ្តីបោះពុម្ពផ្សាយអំពីពិព័រណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ