ពិធីមីត្ទីញរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ាឡេស៊ី

(VOVworld) – នាថ្ងៃទី ២៩ មិនា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមគូបផ្សំជាមួយ
ស្ថានទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមបានរៀបចំពិធីមីត្ទីញរំលឹកខួបអនុស្សារវរីយ៍
លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ាឡេស៊ី (ថ្ងៃទី ៣០ មិនា ឆ្នាំ
១៩៧៣ - ថ្ងៃទី ៣០ មិនា ឆ្នាំ ២០១៣)។ ថ្លែងមតិក្នុងពិធីមីត្ទីញ ប្រធានសមាគមមិត្ត
ភាពវៀតណាម-ម៉ាឡេស៊ី លោក Do Huu Hao បានសង្កត់ ធ្ងន់ថា៖ វៀតណាមនិង
ម៉ាឡេស៊ីមានចំណុចវប្បធម៌និងទំនៀមទំលាប់ប្រពៃណី ស្រដៀងៗគ្នា។ ទំនាក់ទំនង
រវាងប្រទេសទាំង ២ ពង្រឹងនិងពង្រីកលើគ្រប់ វិស័យពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្លើយ
បទសម្ភាសហ៍នៃវិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម
លោក Dato Azmil Zabidi បានអះអាងថា៖

“ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីអភិវឌ្ឍន៍យ៉ាងក្លាំងក្លាក្នុងរយៈពេល ៤០ ឆ្នាំ
កន្លងមក។ តំលៃប្រាក់ពាណិជ្ជកម្មទទួលបាន ៩ ពាន់លាន ដុល្លាអាមេរិក ក្នុងឆ្នាំ
២០១២។ទុនវិនិយោគរបស់ម៉ាឡេស៊ីចូលមកវៀតណាមទទួលបានជិត ១២ ពាន់
លានដុល្លាអាមេរិក។ ប្រការនេះបានបសរឲ្យឃើញថា៖ វិនិយោកិនម៉េឡេស៊ី ជំនឿ
ជាក់ទៅលើសក្តានុភាពរបស់វៀតណាម។ លើវិស័យទេសចរណ៍ តាមទូរលេខស្ថិតិ
ក្នុងឆ្នាំ ២០១២ បរិមាណភ្ញៀវទេសចរណ៍វៀតណាមចំណួន ២ សែននាក់ ទៅទេស
ចរណ៍នៅម៉ាឡេស៊ី និងភ្ញៀវទេសចរណ៍ម៉ាឡេស៊ីចំនួន ៣ សែននាក់ទៅទស្សនា
នៅវៀតណាម។ ទូរលេខស្ថិតិនេះបានបង្ហាញនូវការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទំនាក់ទំនង
រវាងប្រទេសទាំង ២៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ