ពិធីមិទ្ទីងជួយជ្រោមជ្រែងទិវាអន្តរជាតិបន្ធូរស្រាលគ្រោះធម្មជាតិ

(VOVworld) - នាព្រឹកថ្ងៃទី១៣ តុលា នៅទីក្រុង My Tho ខេត្ត Tien Giang ភាគខាង
ត្បូងវៀតណាមបានសហការជាមួយអង្គការជួយសង្គ្រោះកុមារអន្តរជាតិវៀតណាម រៀបចំពិធីមីទ្ទីងជួយជ្រោមជ្រែងទិវាអន្តរជាតិបន្ធូរស្រាលគ្រោះធម្មជាតិ។ពិធីមីទ្ទីង
ឆ្នាំនេះ ដោយប្រធានបទថា“ចាស់ជរាចំពោះគ្រោះធម្មជាតិឆ្នាំ២០១៤៖សម្របខ្លួន
ដើម្បីជីវភាពរស់នៅ” សំដៅលើកកំពស់តួនាទីនិងសារសំខាន់របស់ចាស់ជរាក្នុង
ការងារត្រៀមខ្លួនជាស្រេចទប់ទល់ និងជួយឧបត្ថម្ភអនុវត្តយុទ្ធសាស្ត្រជាតិអំពីការ
បង្ការប្រឆាំងគ្រោះធម្មជាតិ។

ពិធីមិទ្ទីងជួយជ្រោមជ្រែងទិវាអន្តរជាតិបន្ធូរស្រាលគ្រោះធម្មជាតិ - ảnh 1


លោក Le Van Nghia អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tien Giang បានឲ្យ
ដឹងថា ខេត្តនឹងផ្ដល់អាទិភាពសំរាប់ការលើកកំពស់ប្រសិទ្ធភាពការងារគ្រប់គ្រង
គ្រោះធម្មជាតិ ជំរុញការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការបង្ការប្រឆាំងគ្រោះធម្ម
ជាតិ។ព្រមទាំងបង្កើនការងារសារព័ត៏មានដោយមានការចូលរួមសហការយ៉ាងស្អិត
រមួតរបស់បណ្ដាអង្គការអន្តរជាតិ បណ្ដាក្រសួង ស្ថាប័ន និងប្រជាជនជាពិសេសគឺ
ចាស់ជរានៅតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ