ពិធីមីទ្ទិងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន

(VOVworld) - ពិធីមីទ្ទិងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនង
ការទូតវៀតណាម ចិន បានប្រព្រឹត្តទៅយ៉ាងអាធឹកអាធម៌នាព្រឹកថ្ងៃទី១៦ មករា
នៅរដ្ឋធានីហាណូយរបស់វៀតណាម។ពិធីនេះមានការចូលរួមរបស់ប្រធានគណៈ
កម្មាធិការមជ្ឈឹមរណសិ្សរមាតុភូមិវៀតណាមលោក Nguyen Thien Nhan ប្រធាន
សមគមមិត្តភាពកិច្ចការបរទេសចិនលោកស្រី Li Xiaolin ឯកអគ្គរដ្ឋទូតចិនប្រចាំ
នៅវៀតណាមលោក Hong Xiaodung រួមជាមួយកម្មាភិបាល ប្រជាជនជាច្រើន
កុះករនៃប្រទេសទាំង២។

ពិធីមីទ្ទិងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិ្សរមាតុភូមិវៀតណាមលោក Nguyen Thien Nhan
ចូលរួមពិធីមីទ្ទិងនេះ​ (រូបថត៖VGP)

ថ្លែងមតិនៅទីនេះ ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក Vu Xuan
Hong បានសង្កត់ធ្ងន់ទៅលើអត្ថន័យសំខាន់និងរាល់សមិទ្ធិក្នុងទំនាក់ទំនងរវាង
ប្រទេសទាំង២ក្នុងអំឡុង៦៥ឆ្នាំកន្លងមក ព្រមទាំងអះអាងថាចំណងមិត្តភាពវៀត
ណាម ចិនគឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លារបស់ប្រជាជននៃប្រទេសទាំង២ ទាមទាឲ្យ
បក្ស រដ្ឋទាំង២ត្រូវគោរពនិងថែរក្សា។លោក Vu Xuan Hong បានឲ្យដឹងថែមទៀត
ថា៖
“យើងនឹងបង្កើនសកម្មភាពជួបប្រាស្រ័យដើម្បីរួមគ្នាចែករំលែកទឹកចិត្តស្មោះត្រង់
​​ ការយោគយល់ ពូនជ្រុំជំនឿ បង្កើនការស្រុះចិត្តគំនិត បង្រួញគំលាតនិងការខ្វែង
គំនិត។យើងចររួមគ្នាស្រាវជ្រាវនិងនាំចេញរូបភាពសហប្រតិបតិ្តការរួមមានផល
ប្រយោជន៍ នាំមកនូវផកប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននៃប្រទេសទាំង២
 រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពកម្មវិធីធ្វើសកម្មភាពលាតត្រដាង
អនុវត្តទំនាក់ទំនងសហប្រតិបតិ្តការដៃគូយុទ្ធសាស្ត្រវៀតណាម-ចិន”។
ឯកភាពជាមួយមតិរបស់លោក​ Vu Xuan Hong ប្រធានសមាគមមិត្តភាពកិច្ចការ
បរទេសចិនលោកស្រី Li Xiaolin បានសង្កត់ធ្ងន់ថា៖
“ប្រជាជនចិន ក៏ដូចជាប្រជាជនវៀតណាម ស្នេហារសន្តិភាពនិងគោរពចំណង
មិត្តភាព។ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមរួមដៃខិតខំប្រឹងប្រែង
ឆ្លៀតយកឱកាសដើម្បីបង្កើតអនាគត១ដ៏ល្អប្រសើរ។”
ក៏នៅពិធីនេះដែរ តាងនាមឲ្យបក្ស រដ្ឋវៀតណាម ប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានបញ្ជូនជាទីគោរពក្ដី
សាកសួរសុខទុក្ខទៅកាន់បណ្ដាថ្នាក់ដឹកនាំចិន ក្នុងឱកាសនេះ។លោក Nguyen
Thien Nhan ក៏បានវាយតំលៃខ្ពស់ចំពោះការផ្ដើមគំនិតរបស់សមាគមមិត្តភាពនៃ
ប្រទេសទាំង២ ដោយរៀបចំទួរទេសចរណ៍ឆ្លងនាមដ្ឋាននានាដែលលោក
ប្រធានហូជីមិញធ្លាប់រស់នៅនៅចិន សំដៅអប់រំជំនាន់វ័យក្មេងអំពីប្រពៃណីកិច្ច
សហប្រតិបត្តិការមិត្តភាពរវាងប្រជាជាតិទាំង២វៀតណាម-ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ