ពិធីមិទ្ទីងអបអរសាទរខួបលើកទី២០នៃទិវាជនពិការវៀតណាម

(VOVWORLD) -សហភាពសម្ព័ន្ធសមាគមជនពិការ វៀតណាមបានរៀបចំពិធីមិទ្ទីងអបអរសាទរ ខួបលើក ទី២០នៃទិវាជនពិការវៀតណាម។
ពិធីមិទ្ទីងអបអរសាទរខួបលើកទី២០នៃទិវាជនពិការវៀតណាម - ảnh 1

នាប៉ុន្មានឆ្នាំកន្លងទៅ បក្សនិងរដ្ឋវៀតណាមជានិច្ចកាល ផ្តោតការយកចិត្តទុក ដាក់និងផ្សព្វផ្សាយនូវគោលនយោបាយសមស្របជាច្រើន សម្រាប់ជួយឧបត្ថម្ភជន ពិការ។ ហើយឆ្នាំ២០១៨នេះជាឆ្នាំទី៨ អនុវត្តច្បាប់សម្រាប់ជនពិការវៀតណាម និងជាឆ្នាំទី៤ដែលរដ្ឋសភាវៀតណាមអនុវត្តន៍អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិរបស់ ជនពិការផងដែរ។ ក្នុងនោះ ជនងាយរងផលប៉ះពាល់ក្នុងសង្គមអាចជំនះពុះពារ ម្ចាស់ការក្នុងជីវភាពរស់នៅរបស់ខ្លួននិងអាចជួយថែទាំជនពិការដទៃទៀត។

អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Dang Huynh Mai ប្រធានសហភាពសម្ព័ន្ធសមាគមជនពិការវៀតណាមបានអះអាង ថា នាពេលខាងមុខ នឹងបន្តមានសកម្ម ភាព ជាច្រើនថែមទៀត សំដៅលើកកម្ពស់ជីវភាពរស់នៅខាងសំភារៈនិងស្មារតី សម្រាប់ជនពិការ៖

        “យើងគប្បីបង្ករលក្ខណៈងាយស្រួលឲ្យជនពិការបានផ្សាភ្ជាប់គ្នា និងបានចូល រួមរាល់សកម្មភាពសង្គម។ មោទនៈភាពរបស់សហភាពសម្ព័ន្ធសមាគមគឺជនពិការ ជាប្រធានអង្គការជនពិការតាមមូលដ្ឋាន តែងតែមានសកម្មភាពជាក់ស្តែង។ តាម នោះបញ្ជាក់ថា ជនពិការសុទ្ធតែជាអ្នកមានសមត្ថភាពអភិវឌ្ឍន៍ ហើយជនពិការ គប្បីទទួលបានការលើកទឹកចិត្តទាំងខាងសំភារៈក៏ដូចជាខាងស្មារតីផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ