ពិធីមិទ្ទិញជួយជ្រោមជ្រែងខែធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន

(VOVWORLD) -លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ គ្រោះអបាយមុខគ្រឿងញៀនកំពុងក្លាយទៅជាកង្វល់យ៉ាងជ្រាលជ្រៅរបស់ពិភពលោក និងសង្គមទាំងមូល ហើយ វាបង្កផលវិបាកដ៏ ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច វប្បធម៌ និងសង្គម។
ពិធីមិទ្ទិញជួយជ្រោមជ្រែងខែធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន - ảnh 1ពិធីមិទ្ទិញជួយជ្រោមជ្រែងខែធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន 

នាយប់ថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងVinh ខេត្ត Nghe An ភាគកណ្ដាលវៀតណាមបានប្រព្រឹត្តិទៅ ពិធីមិទ្ទិញជួយជ្រោមជ្រែងខែធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ទិវាអន្តរជាតិ និងទិវាប្រជាជនទាំងមូលប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩។ អញ្ជើញចូលរួមពិធីនេះមានវត្តមានលោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រីវៀតណាម តំណាងក្រសួងនគរបាល ក្រសួងសុខាភិបាល តំណាងបណ្ដាអង្គការអន្តរជាតិ ថ្នាក់ដឹកនាំខេត្ត Nghe An ទីក្រុងហាណូយ ខេត្ត Thanh Hoa និងតំណាងប្រជាជន កងកម្លាំង ប្រដាប់អាវុធខេត្ត Nghe An ។អញ្ជើញថ្លែងនៅទីនេះ លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ គ្រោះអបាយមុខគ្រឿងញៀនកំពុងក្លាយទៅជាកង្វល់យ៉ាងជ្រាលជ្រៅរបស់ពិភពលោក និងសង្គមទាំងមូល ហើយ វាបង្កផលវិបាកដ៏ ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច វប្បធម៌ និងសង្គម។ លោកអញ្ជើញថ្លែងថា៖

“ខ្ញុំសង្ឈឹមថាមនុស្សគ្រប់រូបរួមដៃគ្នាខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ។ ទន្ទឹមនឹងនេះ យើងចាំបាច់ត្រូវជួយឧបត្ថម្ភអ្នកញៀនគ្រឿងញៀន ដើម្បីទាញយកឱកាសរួចផុតពីគ្រោះអបាយមុខគ្រឿងញឿននេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ