ពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាទឹកពិភពលោក ២០១៧

 ពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាទឹកពិភពលោក ២០១៧ - ảnh 1
វៀតណាមរំលឹកខួបអនុស្សាវរីយ៍ទិវាទឹកពិភពលោក២០១៧នៅខេត្ត Bac Ninh

(VOV)_នាព្រឹកថ្ងៃទី២២មិនា នៅទីក្រុង Bac Ninh ខេត្ត Bac Ninh (ភាគខាង​
ជើងវៀត​ណាម) បានប្រព្រឹត្តទៅពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាទឹកពិភពលោក ២០១៧
​ដោយប្រធានបទ”ទឹកសំណល់”។ គោលដៅរបស់ទិវាទឹកពិភពលោកឆ្នាំនេះគឺ​ឃោសនា 
ចលនា និងលើកកំពស់ចំណេះដឹងរបស់សង្គម អំពាវនាវអោយកាត់បន្ថយ​បរិមាណ
ទឹកសំណល់ និងប្រើប្រាស់ទឹកឡើងវិញ។

          មុននោះ នាថ្ងៃទី២១មិនា នៅ Bac Ninh ក្រសួងធនធាននិងបរិស្ថានបានរៀប
ចំ​សិក្ខាសាលាវិទ្យាសាស្ត្រ៖ ដោះស្រាយប្រកបដោយសុវត្ថិភាព ប្រើប្រាស់ទឹកសំណល់ឡើង
វិញ-ដំណោះស្រាយការពារធនធានទឹកចីរភាព។ នៅទីនេះអង្គសន្និសីទ​បានពិភាក្សា 
ចែករំលែកបទពិសោធន៍ក្នុងការងារគ្រប់គ្រងទឹកសំណល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ