ពិធីមីទ្ទិញជួយជ្រោមជ្រែងទិវាប្រជាជនទាំងមូលប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩

(VOVWORLD) - ពិធីមីទ្ទិញជួយជ្រោមជ្រែងទិវាប្រជាជនទាំងមូលប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (ថ្ងៃទី៣០ ខែកក្កដា) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែកក្កដា នៅខេត្ត Lang Son។
ពិធីមីទ្ទិញជួយជ្រោមជ្រែងទិវាប្រជាជនទាំងមូលប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ - ảnh 1 បណ្ដាតំណាងចុះហត្ថលេខាសន្យាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (រូបថត៖ TTXVN)

  ពិធីនេះគឺសំដៅលើកកំពស់មនសិការនិងសកម្មភាពក្នុងសង្គមទាំង មូលអំពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមចំណែកកាត់បន្ថយគ្រោះអាសន្ន និងឧក្រិដ្ឋកម្មទាក់ទិនដល់បទ ជួញដូរមនុស្ស ក៏ដូចជាជួយឧបត្ថម្ភដល់ជនរង គ្រោះផងដែរ។

        ថ្លែងនៅពិធីនេះ ប្រធានសម្ព័ន្ធសមាគមន៍នារីវៀតណាមលោកស្រី Nguyen Thi Thu Ha បានអោយដឹងថា ឆ្នាំ២០១៩ត្រូវបានសម្ព័ន្ធសមាគមន៍នារីវៀតណាម ជ្រើសរើសជាឆ្នាំ “សុវត្ថិភាពសម្រាប់នារីនិងកុមារ” ក្នុងគោលបំណងចង់អោយ ប្រជាជនទាំងមូលរួមដៃគ្នាធ្វើសកម្មភាពដើម្បីសង្គមមួយប្រកបដោយសុវត្ថិភាព។ សុវត្ថិភាពដើម្បីគ្មាននារី កុមារឬនរណាម្នាក់ក្នុងសហគមន៍ក្លាយទៅជាជនរង គ្រោះនៃអំពើជួញដូរមនុស្ស។

        ក្នុងពេលជាមួយគ្នានោះ កម្លាំងនគរបាលនឹងសហការយ៉ាងស្អិតរមួតជាមួយ កម្លាំងការពារព្រំដែននិងកម្លាំងសមត្ថកិច្ចផ្សេងៗទៀត ជំរុញខ្លាំងនូវការងារស៊ើប អង្កេត ឃ្លាំមើលស្ថានភាពរបស់ឧក្រិដ្ឋជនជួញដូរមនុស្ស ដើម្បីប្រយុទ្ធប្រឆាំង ដោយម្ចាស់ការនិងប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ