ពិធីមិទ្ទិញជួយជ្រោមជ្រែងសប្ដាហ៍សមុទ្រនិងកោះវៀតណាម
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc |
(VOV)_នាព្រឹកថ្ងៃទី៨ មិថុនា នៅខេត្ត Nam Dinh នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីមិទ្ទិញ ជួយជ្រោមជ្រែងសប្ដាហ៍កោះ
និងសមុទ្រវៀតណាម និងរំលឹកខួបអនុស្សាវរីយ៍ទិវាមហាសាគរពិភពលោក(ថ្ងៃទី៨មិ
ថុនា)។ សប្ដាហ៍ កោះនិងសមុទ្រវៀតណាម ឆ្នាំ ២០១៦ មានប្រធានបទ៖ដើម្បីផែនដី
មួយប្រកបដោយស្រស់បំព្រង។ ទិវាមហាសាគរឆ្នាំនេះ មានប្រធានបទ៖ មហាសាគរ
ខ្លាំងក្លា ភពផែនដីស្រស់បំព្រង។
សប្ដាហ៍ កោះនិងសមុទ្រវៀតណាម ត្រូវបានរៀបចំឡើងពីថ្ងៃទី១ដល់ថ្ងៃទី៨ មិថុ
នាជាប្រចាំឆ្នាំលើទូទាំងប្រទេស ដើម្បីលើកកំពស់ចំណេះដឹងរបស់ប្រជាជនគ្រប់ស្រ
ទាប់ និងស្ថាប័ន រដ្ឋអំណាចនានាអំពីតួនាទី សារសំខាន់របស់ក៉សមុទ្រ ក្នុងបុព្វហេតុ
កសាងនិងការពារមាតុប្រទេស ក៏ដូចជាលើកកំពស់តំលៃរបស់មហាសាគរចំពោះជីវ
ភាពរស់នៅរបស់មនុស្សលោក។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
ស្នើថា៖
“ កិច្ចការពារបរិស្ថានសមុទ្រជាភារកិច្ចសំខាន់ពិសេសជាប្រចាំ និងយូរអង្វែង។
បង្កើនកិច្ចការពារបរិស្ថាន ជាពិសេសគឺតំបន់ឆ្នេរសមុទ្រ ទប់ទល់នឹងបំរ៉ែបំរួលអា
កាសធាតុ។ ខ្ញុំស្នើអោយក្រសួងធនធាននិងបរិស្ថានត្រូវម្ចាស់ការ រួមសហការជាមួយ
ក្រសួង ស្ថាប័នទាក់ទិននានា និងតំបន់ផ្សេងៗ ត្រួតពិនិត្យផ្ទាល់គ្រប់គំរោងការណ៍
បញ្ចេញកាក់សំណល់ចេញទៅសមុទ្រ ធានាអនុវត្តគ្រប់គ្រាន់ ប្រសិទ្ធិភាពបទបញ្ញាត្តិ
នានារបស់ច្បាប់ ស្ដីអំពីកិច្ចការពារបរិស្ថាន ដោះស្រាយយ៉ាងម៉ត់ចត់ ចំពោះបុគ្គល
ឬអង្គការណាមួយមានអំពើរំលោភ៕”