ពិធីមិទ្ធិញនៅម៉ិកសិកប្រឆាំងជំទាល់អំពើរបស់ចិននៅតំបន់សមុទ្រវៀតណាម

(VOVworld)-នាថ្ងៃទី២៥មិថុនា នៅមុខស្ថានទូតចិនប្រចាំនៅម៉ិកស៊ិកបានប្រព្រឹត្ត​ទៅពិធីមិទ្ធិញសំដៅប្រឆាំងជំទាស់ចំពោះការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang
Shiyou-៩៨១ ចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀត
ណាម។ ចូលរួមក្នុងពិធីនេះ មានថ្នាក់ដឹកនាំនិងសមាជិកជាង១០០នាក់មកពីវិទ្យា
ស្ថានមិត្តភាពនិង សហប្រតិបត្តិការម៉ិកស៊ិក-វៀតណាម រួមទាំង ស្ថាប័នឃោសនា អង្គការនយោបាយសង្គមមួយចំនួនទៀតរបស់ម៉ិកស៊ិកផងដែរ។

                           

ពិធីមិទ្ធិញនៅម៉ិកសិកប្រឆាំងជំទាល់អំពើរបស់ចិននៅតំបន់សមុទ្រវៀតណាម - ảnh 1
ពិធីមិទ្ធិញនៅម៉ិកសិកប្រឆាំងជំទាល់អំពើរបស់ចិននៅតំបន់សមុទ្រវៀតណាម(រូបថតVNA)

        នៅក្នុងពិធី ប្រធានកិត្តិយសនៃវិទ្យាស្ថានមិត្តភាពនិងសហប្រតិបត្តិការរបស់
ម៉ិកស៊ិក លោក Felix Castellanos បានអានសេចក្តីថ្លែងការណ៍ ដោយបរិហារ ចំពោះ
អពើខុសឆ្គងរបស់ចិនលើតំបន់សមុទ្ររបស់វៀតណាម ហើយចាត់ទុកថា អំពើរ
នេះបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការ របស់វៀត
ណាម។ វិទ្យាស្ថានមិត្តភាពនិងសហប្រតិបត្តិការម៉ិកស៊ិក-វៀតណាម បានអំពាវ
នាវថ្នាក់ដឹកនាំចិនគោរពរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាមួយ
វៀតណាមនិងអង្គការអន្តរជាតិនានា ជាពិសេសគឺកិច្ចព្រមព្រៀងដែល សន្យា
ដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី​ ព្រមទាំងអំពាវនាវចិន ដកស្ថានីយ៍ ខួង
របស់ខ្លួនរួមទាំងនាវាអមការពារចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម។ សេចក្តីថ្លែងការក៏បានស្នើរដ្ឋាភិបាលម៉ិកស៊ិក ផ្ញើរ សារទៅកាន់រដ្ឋាភិបាលចិន ដោយសេចក្តីអំពាវនាវរក្សាសន្តិភាពនៅសមុទ្រខាង
កើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ