ពិធីមិទ្ធិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ

(VOVWORLD) -នាព្រឹកថ្ងៃទី១៨កក្កដា ពិធីមិទ្ធិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម -ឡាវ (ថ្ងៃទី៥កញ្ញាឆ្នាំ១៩៦២ -ថ្ងៃទី៥កញ្ញាឆ្នាំ២០១៧)និង៤០ឆ្នាំចុះហត្ថលេខាលើអនុសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ
ពិធីមិទ្ធិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ - ảnh 1ពិធីមិទ្ធិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទមនងការទូតវៀតណាម-ឡាវ 

នាព្រឹកថ្ងៃទី១៨កក្កដា ពិធីមិទ្ធិញរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម -ឡាវ (ថ្ងៃទី៥កញ្ញាឆ្នាំ១៩៦២ -ថ្ងៃទី៥កញ្ញាឆ្នាំ២០១៧) និង៤០ឆ្នាំចុះហត្ថលេខាលើអនុសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ (ថ្ងៃទី១៨កក្កដាឆ្នាំ១៩៧៧-ថ្ងៃទី១៨កក្កដាឆ្នាំ២០១២) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមជាមួយបណ្ដាអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភាច្រើនជំនាន់បានអញ្ជើញចូលរួម។ចំពោះភាគីសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវមាន សមាជិកអចិន្ត្រៃយ៍គណៈ កម្មាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានរដ្ឋ លោក Phankham Viphavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោកThongsavanh Phomvihane រួមជាមួយបណ្ដាថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងតំបន់បានអញ្ជើញចូលរួម។

          ថ្លែងមតិនៅពិធីមិទ្ទិញ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖

          “ ក្រឡែកមើលឡើងវិញដំណាក់កាលប្រវត្តិសាស្ត្រ៥៥ឆ្នាំកន្លងទៅ យើងអាចមោទនភាពអំពីដំណើការកសាងនិងអភិវឌ្ឍន៍របស់ទំនាក់ទំនងពិសេស កម្រមានរវាងប្រជាជាតិទាំងពីរ។ ពីព្រោះនេះជាទំនាក់ទំនងពិសេស ចីរភាព ចាប់ពីទំនាក់ទំនងប្រពៃណីជិតស្និទ្ធក្លាយទៅជាទំនាក់ទំនងពិសេស។ នេះជាទំនាក់ទំនងមួយដែលបានបង្កើតឡើងដោយគោលបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ នោះគឺចំណងសាមគ្គីភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមក ប្រយុទ្ធប្រឆាំងសត្រូវរួមកសាងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព សមភាព មានផលប្រយោជន៍ដូចគ្នា។ នេះជាទំនាក់ទំនងសហប្រតិបត្តិការចីរភាព ក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ  នាំមកនូវជោគជ័យសំរាប់ប្រទេសជាតិទាំងពីរ។”

          រីឯ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានរដ្ឋ លោក Phankham Viphavanh បានអះអាងថា៖ បក្ស រដ្ឋ និងប្រជាជនឡាវនឹងខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីពូនជ្រុំ ការពារទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសឡាវ-វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ