ពិធីរំលឹកខួប ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu នៅប្រទេសបារាំង

(VOVWORLD) - នាយប់ថ្ងៃទី ១៣ មេសា នៅទីក្រុងប៉ារីស ស្ថានទូត
វៀតណាមប្រចាំនៅបារាំង បានប្រារព្ធពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤)។ 

ពិធីរំលឹកខួប ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu នៅប្រទេសបារាំង - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang ថ្លែងក្នុងពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu នាយប់ថ្ងៃទី ១៣ មេសា នៅប្រទេសបារាំង។
(រូបថត៖ Thu Ha/Vietnam+)
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បាន
កោតសរសើរចំពោះការជួយគាំទ្រ និងការត្រៀមខ្លួនជាស្រេចចែករំលែកជាមួយ វៀតណាមនូវតម្លៃរួមអំពីសន្តិភាព និងសាមគ្គីភាពរបស់មិត្តភក្តិបារាំង។ លោក ឯកអគ្គរដ្ឋទូតបានអះអាងថា ប្រជាជនវៀតណាមយល់ច្បាស់ថា “ចំណងសាមគ្គីភាព អន្តរជាតិ ជាពិសេសការជួយគាំទ្រដ៏ធំធេងដែលប្រជាជនបារាំងលៃទុកឲ្យប្រជាជនវៀត ណាមក្នុងបុព្វហេតុដណ្តើមយកឯករាជ្យ និងសន្តិភាពឡើងវិញ គឺជាមូលដ្ឋានគ្រឹះដ៏ រឹងមាំដើម្បីកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងបារាំងនិងវៀតណាមនាសព្វថ្ងៃ”។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ប្រជាជននៃប្រទេសទាំងពីរ នឹងបន្តពង្រីកប្រពៃណីនេះនាពេលខាងមុខ ដើម្បីរំលឹកដល់ជំនាន់ក្រោយនូវទំនាក់ ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរវៀតណាម និងបារាំង។
មុននោះ នៅកិច្ចសន្ទនាតុមូល ក្រោមចំណងជើងថា “ប្រសព្វនៃប្រវត្តិសាស្ត្រ និងអនុស្សាវរីយ៍អំពីយុទ្ធនាការ Dien Bien Phu” ដោយមានការចូលរួមពីភ្ញៀវជាង ២០០នាក់ លោកសាស្ត្រាចារ្យ Pierre Journoud សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រសហ សម័យ សាកលវិទ្យាល័យ Paul-Valéry Montpellier ៣ បានអះអាងថា៖
“ជ័យជំនះ Dien Bien Phu គឺជាលទ្ធផលនៃយុទ្ធសាស្ត្រយោធាកំពូល ដែលរៀបចំ ឡើងដោយការិយាល័យនយោបាយ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ នេះជាការរួមបញ្ចូលគ្នាប្រកបដោយប្រសិទ្ធភាពរវាងសមរភូមិទាំងបី គឺនយោបាយ យោធា និងការទូត។ ជាងនេះទៅទៀត ជ័យជំនះនេះក៏ជានិមិត្តរូបនៃការរួបរួមជាតិ ទាំងមូល មិនត្រឹមតែកងទ័ពប៉ុណ្ណោះទេ ថែមទាំងវណ្ណៈសង្គមទាំងអស់ ដែលបាន លះបង់ខ្លួនឯងដើម្បីដឹកជញ្ជូនគ្រាប់រំសេវ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យ និងជួសជុលផ្លូវ ថ្នល់ទៀតផង”។
មតិនៅកិច្ចសន្ទនា ក៏បានអះអាងផងដែរថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ប្រជាជាតិទាំងពីរវៀតណាម និងបារាំងបានរួមដៃគ្នាជំនះពុះពារលើការឡើងចុះនៃ ប្រវត្តិសាស្ត្រ រួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ រួមគ្នាឆ្ពោះទៅ រកអនាគតដ៏ភ្លឺស្វាងមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ