ពិធីរំលឹកខួបទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងប្រកាស​សៀវភៅ​សការពាំរជាតិវៀតណាមនៅកម្ពុជា សហព័ន្ធរុស្ស៊ី និងបារាំង

(VOVWORLD) - ស្ថាប័នអនុពន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាក៏បានឧទ្ទេសនាមអំពីខ្លឹមសារសំខាន់ៗនៃសៀវភៅសការពារជាតិវៀតណាមឆ្នាំ ២០១៩ ផងដែរ។
ពិធីរំលឹកខួបទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងប្រកាស​សៀវភៅ​សការពាំរជាតិវៀតណាមនៅកម្ពុជា សហព័ន្ធរុស្ស៊ី និងបារាំង - ảnh 1ពិធីរំលឹកខួបទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងប្រកាសសៀវភៅសការពាំរជាតិវៀតណាមនៅកម្ពុជា (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាយប់ថ្ងៃទី ១៦ ខែធ្នូ នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ស្ថានទូតវៀតណាម និងការិយាល័យអនុពន្ធយោធាវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើត កងទ័ពប្រជាជនវៀតណាម (១៩៤៤ - ២០១៩) និង ខួបលើកទី ៣០ នៃទិវាការពារជាតិប្រជាជនទាំងមូល (១៩៨៩ - ២០១៩) និងប្រកាសសៀវភៅសការពារជាតិវៀតណាម។

នៅក្នុងពិធីនេះ អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាលោកវរសេនីយ៍ឯក Nguyen Thanh Chinh បានអះអាងនូវការអភិវឌ្ឍដ៏ខ្លាំងមាំមួនរបស់កងទ័ពប្រជាជនវៀតណាម គឺទទួលបានការគាំទ្រ ជួយឧបត្ថម្ភដ៏ធំធេងពីសំណាក់មិត្តភក្តិអន្តរជាតិ ដែលក្នុងនោះរួមមានកម្ពុជាដែរ។ ក្នុងឱកាសនេះ ស្ថាប័នអនុពន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាក៏បានឧទ្ទេសនាមអំពីខ្លឹមសារសំខាន់ៗនៃ
សៀវភៅសការពារជាតិវៀតណាមឆ្នាំ ២០១៩ ផងដែរ។

ទន្ទឹមនឹងនេះ នាយប់ថ្ងៃដដែល ពិធីនេះក៏បានប្រព្រឹត្តិទៅយ៉ាងមហោឡារិកនៅសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបារាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ