ពិធីរំលឹកខួបលើកទី២០ទិវាបង្កើតកាសែតអេឡិចត្រូនិកបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី១៣កុម្ភៈ នៅរដ្ឋធានីហាណូយ កាសែតអេឡិចត្រូនិក បក្សកុម្មុយនិស្តវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ ទិវាបង្កើត។

ថ្លែងនៅពិធីនេះ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Le Manh Hung បានសង្កត់ធ្ងន់ថា កាសែតអេឡិចត្រូនិកវៀតណាម កាន់តែអះអាងបាននូវតួនាទីនិងឋានៈក្នុងប្រព័ន្ធសារព័ត៌មានបដវិត្តន៍វៀតណាម ដោយសម្រេចបានសមទ្ធិផលគ្រប់ជ្រុងជ្រោយ អនុវត្តយ៉ាងត្រឹមត្រូវ តាមគោលការណ៍ គោលដៅ និងភារកិច្ចដែលជាសម្លេងរបស់បក្ស រដ្ឋនិង ជាវេទិការបស់ប្រជាជនលើបណ្ដាញអ៊ីនធឺណែត។ លោក Le Manh Hung បានបន្ថែមទៀតថា៖

        “កាសែតអេឡិចត្រូនិកបក្សកុម្មុយនិស្តវៀតណាមត្រូវការខិតខំប្រឹង ប្រែងធ្វើការស្រាវជ្រាវហើយផ្លាស់ប្ដូរថ្មីទាំងខ្លឹមសារនិងរូបភាពរបស់បណ្ដាវណ្ណកម្ម។ កសាងកាសែតក្លាយទៅជាទីភ្នាក់ងារសារព័ត៌មានពហុមេឌា ស្របទៅតាមនិន្នាការរបស់កាសែតអេឡិចត្រូនិកក្នុងសម័យទំនើប។ ទន្ទឹម នឹងនោះ លើកកំពស់គុណភាពរបស់កម្មាភិបាល អ្នកព័ត៌មាន និងអ្នកនិព្ធ អំពីចរិយាសម្បត្តិនយោបាយ សមត្ថភាពជំនាញ ដើម្បីឆ្លើយតបយ៉ាងល្អ ថែមទៀតចំពោះភារកិច្ចក្នុងកាលៈទេសៈថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ