ពិធីរំលឹកខួបលើកទី២៤២នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក

(VOVWORLD) -នាយប់ថ្ងៃទី ២១ ខែមិថុនា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ វៀតណាម លោក Daniel Kritenbrink បានអញ្ជើញធ្វើអធិបតីក្នុងពិធីរំលឹក ខួបលើកទី ២៤២ នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក។

 

អញ្ជើញចួលរួមពិធីនេះមានរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien រួមជាមួយថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន មូលដ្ឋាន ជាច្រើនរូបទៀតរបស់វៀតណាម។

តាងនាមរដ្ឋាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បាន អបអរសាទរចំពោះថ្នាក់ដឹកនាំនិងប្រជាជនអាមេរិកក្នុងទិវាដ៏មហោឡារឹតនេះ ហើយសំដែងនូវសេចក្តីរីករាយស្បាយចំពោះទំនាក់ទំនងភាពជាដៃគូលើគ្រប់ វិស័យរវាងអាមេរិកនិងវៀតណាមដែលកំពុងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងទាំងលើទំនាក់ទំនងទ្វេភាគីនិងទាំងនៅក្នុងតំបន់និងអន្តរជាតិ។ 

លោកស្រី Nguyen Thi Kim Tien បានអះអាងថា វៀតណាមយកចិត្តទុកដាក់ យ៉ាងខ្លាំងនិងសហការយ៉ាងជិតស្និទ្ធក្នុងស្មារតីស្ថាបនាជាមួយអាមេរិកដើម្បីដោះស្រាយឲ្យបានសមស្របនូវបញ្ហានានាដែលចាប់អារម្មណ៍ដូចគ្នាដើម្បីផលផល ប្រយោជន៍នៃភាគីទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ហសប្រតិបត្តិការ និងអភិវឌ្ឍន៍ នៅតំបន់មហាសមុទ្រឥណ្ឌា-អាស៊ី-ប៉ាស៊ីហ្វីក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ