ពិធីរំលឹកខួបលើកទី៥៥ទិវាប្រពៃណីដណ្ដើមបានជ័យជំនះដើមដំបូងរបស់កងទ័ពជើងទឹកវៀតណាម

(VOVWORLD) - នាថ្ងៃ ទី២ និងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៦៤ កងទ័ពជើងទឹកប្រជាជនវៀតណាមបាន ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ហើយវាយបណ្ដេញនាវាពិឃាត Maddox របស់កង ទ័ពអាមេរិកចេញពីដែនសមុទ្រវៀតណាម ព្រមទាំងបាញ់ទម្លាក់យន្តហោះ ចម្បាំងចំនួន៨គ្រឿងរបស់ខ្មាំងសត្រូវ

   នាថ្ងៃទី៤ ខែសីហា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បាន ប្រព្រឹត្តទៅពិធីជួបជុំរំលឹកខួបលើកទី៥៥ទិវាប្រពៃណីដណ្ដើមបានជ័យជំនះដើមដំបូងរបស់កងទ័ពជើងទឹកប្រជាជន វៀតណាម ដោយមានការចូលរួមរបស់តំណាងបញ្ជា ការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានតំបន់ ទី២កងទ័ពជើងទឹក រួមជាមួយអតីត យុទ្ធជនទ័ពជើងទឹកចំនួន៥០០នាក់។

        ថ្លែងនៅពិធីនេះ ឧត្តមនាវីឯក Do Xuan Cong អតីតមេបញ្ជាការកងទ័ពជើង ទឹកវៀតណាមបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏ភ្លឺស្វាងរយៈ៥៥ឆ្នាំមុននេះ។ នាថ្ងៃ ទី២ និងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៦៤ កងទ័ពជើងទឹកប្រជាជនវៀតណាមបាន ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ហើយវាយបណ្ដេញនាវាពិឃាត Maddox របស់កង ទ័ពអាមេរិកចេញពីដែនសមុទ្រវៀតណាម ព្រមទាំងបាញ់ទម្លាក់យន្តហោះ ចម្បាំងចំនួន៨គ្រឿងរបស់ខ្មាំងសត្រូវ តាមនោះកត់ត្រាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រ ចូលក្នុងប្រពៃណី “ប្ដេជ្ញាប្រយុទ្ធ ប្ដេជ្ញាឈ្នះ” របស់កងទ័ពប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ