ពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីកងកម្លាំងភស្តុភារបច្ចេកទេសនគរបាលប្រជាជន

(VOVWORLD) -នាព្រឹកថ្ងៃទី២៥ខែមករានៅទីក្រុងហាណូយ ក្រសួងនគរបាលបានរៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីកងកម្លាំងភស្តុភារ បច្ចេកទេសនគរបាលប្រជាជន (ថ្ងៃទី ២៥មករាឆ្នាំ១៩៤៨-ថ្ងៃទី២៥មករាឆ្នាំ២០១៨) និងទទួលកិត្តនាម វីរៈកងកម្លាំង ប្រដាប់អាវុធប្រជាជន។ 
ពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីកងកម្លាំងភស្តុភារបច្ចេកទេសនគរបាលប្រជាជន - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV5)

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានស្នើឲ្យកងកម្លាំងភស្តុភារ បច្ចេកទេសនគរបាលប្រជាជនគប្បីបន្តការ ផ្លាស់ប្តូរថ្មី ស្រាវជ្រាវវិទ្យាសាស្ត្រ-បច្ចេកទេស ក្តាប់ជាប់ឱកាសនិងសមិទ្ធិផលបដិវត្តន៍ ឧស្សាហកម្មលើកទី៤។ ទន្ទឹមជាមួយគ្នានេះ ត្រូវកសាងជួរកម្មាភិបាលធ្វើការងារភស្តុ ភារបច្ចេកទេសឲ្យមាន ប្ញទ្ធានុភាពរឹងមាំ មានសមត្ថភាពវិទ្យាសាស្ត្របច្ចេកទេសជឿន លឿនសំដៅបំពេញល្អភារកិច្ចនិងកសាងកងកម្លាំងនគរបាលប្រជាជន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ