ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៦ ទិវាឯករាជ្យសាធារណៈរដ្ឋឥណ្ឌានៅទីក្រុងហូជីមិញ

ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៦ ទិវាឯករាជ្យសាធារណៈរដ្ឋឥណ្ឌានៅទីក្រុងហូជីមិញ - ảnh 1
ទំនាក់ទំនងល្អប្រសើរវាងវៀតណាមនិងឥណ្ឌា ជាពិសេស ជាមួយទីក្រុង ហូជីមិញ បានអភវិឌ្ឍន៍ដោយឥតឈប់ឈរ (Image: Vietnam+)

(VOVworld) – នាព្រឹកថ្ងៃទី​ ១៣ សីហា​ ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៦ ទិវាឯករាជ្យសាធារណៈរដ្ឋឥណ្ឌា (ថ្ងៃទី ១៥ សីហា) បានប្រារព្វឡើងនៅទីក្រុង
ហូជីមិញ (ភាគខាងត្បូងវៀតណាម)។ វៀតណាមនិងឥណ្ឌាបានមានទំនាក់ទំនង ប្រពៃណីប្រវត្តិសាស្ត្រពីយូរណាស់មកហើយ។ តាមតួរលេខស្ថិតិឲ្យដឹងថា៖ តំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ទទួលបានជិត ២ ពាន់ ៦ សែន
ដុល្លាអាមេរិក ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៣ នេះ កើនឡើង ៤០% បើប្រៀប
នឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ វៀតណាមនិងឥណ្ឌាបានសហប្រតិបត្តិការ
ក្នុងក្របខ័ណ្ឌវេទិការពហុភាគី រួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រ
តិបត្តការយុទ្ធសាស្ត្រទ្វេភាគីឲ្យបានជាក់ស្តែងថែមទៀត។  ក្រៅពីនោះ បណ្ដា
ការជួបប្រាសស្រ័យប្រជាជនក៏បានអភិវឌ្ឍន៍ដោយឥតឈប់ ឈរតាមរយៈ
ដំណើរទស្សនកិច្ច ការជួបប្រាស្រ័យវប្បធម៌សិល្បៈដ៏សម្បូបែប។  ថ្លែងមតិក្នុង
ពិធីនេះ អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ លោក  Deepak Mittal បាន
ឲ្យដឹងថា៖

“ទំនាក់ទំនងល្អប្រសើរវាងវៀតណាមនិងឥណ្ឌា ជាពិសេស ជាមួយទីក្រុង
ហូជីមិញ បានអភវិឌ្ឍន៍ដោយឥតឈប់ឈរ ក្រោយពី ដំណើរទស្សកិច្ចជាន់
ខ្ពស់ដ៏សែនសំខាន់ នាពេលថ្មីៗនេះ។ ការបើកផ្លូវជើងហោះហើរត្រង់ទីក្រុង
ហូជីមិញ-ឥណ្ឌា នាចុងឆ្នាំ ២០១៣ នេះ​ នឹងបង្កើនទំនាក់ទំនងពោលខាងលើ
ឲ្យបានខ្លាំងក្លា ថែមទៀត។ ក្រៅពីនោះ ការចុះផ្សាយវចនានុក្រមភាសារ
Hindi - ភាសារ វៀតណាម របស់មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមសាស្ត្រ
និងមនុស្សសាស្ត្រ ទីក្រុងហូជីមិញគឺជារបត់សំខាន់មួយក្នុងការជំរុញយ៉ាង
ខ្លាំងទំនាក់ទំនងទ្វេភាគី។ តាមគំរោងភាកីឥណ្ឌានឹងបង្កើតមជ្ឈមណ្ឌល
វប្បធម៌ឥណ្ឌានៅទីក្រុងហាណូយ ក្នុងឆ្នាំនេះ ដើម្បីជំរុញទំនាក់ទំនងវប្បធម៌
រវាងប្រទេសទាំង ២ ផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ