![ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវារំដោះភាគខាងត្បូងវៀតណាមនៅឯបរទេស - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_05_02/mozambique_copy.jpg) |
ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវារំដោះភាគខាងត្បូងវៀតណាមនៅឯបរទេស |
(VOV)_នាថ្ងៃទី១ឧសភា វិទ្យាស្ថានវប្បធម៌អាហ្សង់ទីន- វៀតណាម( ICAV)
បានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន រៀបចំជំនួបសន្ទ
នា ស្ដីអំពីវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៤១នៃទិវារំដោះភាគ
ខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសា) ។
នាថ្ងៃនេះដែរ នៅទីក្រុង Luanda ស្ថានទូតវៀតណាម និងសមាគមជនវៀត
ណាមនៅ Angola បានរៀបចំពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍ លើកទី៤១នៃទិវារំ
ដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសា) និងអបអរ
សាទរទិវាពលកម្មអន្តរជាតិផងដែរ៕