ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី​ ៧៧​ឆ្នាំ​ ទីវា​ជ័យជំនះលើហ្វាស៊ីស ត្រូវបានរៀប​ចំ​ឡើងយ៉ាងឱឡារិកក្នុងទីក្រុងចំនួន ២៨ នៃសហព័ន្ធ​រុស្ស៊ី

(VOVWORLD) - ឆ្នាំនេះ ថ្វីត្បិតតែរុស្ស៊ីកំពុងអនុវត្តន៍ប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ក៏ពិធីអបអរសាទរជ័យជំនះលើហ្វាស៊ីស ក្នុងសង្គ្រាមលោកទីពីរ នឹងត្រូវបានប្រព្រឹត្តិទៅយ៉ាងឱឡារិកនៅក្នុងទីក្រុងចំនួន ២៨ នៃសហព័ន្ធរុស្ស៊ី។ 
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី​ ៧៧​ឆ្នាំ​ ទីវា​ជ័យជំនះលើហ្វាស៊ីស ត្រូវបានរៀប​ចំ​ឡើងយ៉ាងឱឡារិកក្នុងទីក្រុងចំនួន ២៨ នៃសហព័ន្ធ​រុស្ស៊ី - ảnh 1ពិធីត្រួតពលឆ្នាំនេះនឹងប្រព្រឹត្តទៅក្នុងបរិបទដែលរុស្ស៊ីកំពុងអនុវត្តន៍ប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន។ (រូបថត៖ Anh Tu)

នាថ្ងៃទី ៧ ខែឧសភា នៅទីលានក្រហមក្នុងរដ្ឋធានីម៉ូស្គូ បានប្រព្រឹត្តិទៅពិធីហាត់សម រៀបចំសម្រាប់ពិធីរំលឹកខួបលើកទី ៧៧ឆ្នាំ នៃទិវាជ័យជំនះក្នុងសង្រ្គាមការពារមាតុភូមិដ៏មហិមា។

លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា ឆ្នាំនេះមិនមែនជាឆ្នាំគត់នៃព្រឹត្តិការណ៍នេះទេ ដូច្នេះរុស្ស៊ីមិនអញ្ជើញមេដឹកនាំបរទេសឱ្យចូលរួមពិធីត្រួតពលរំលឹកជ័យជំនះនោះទេ។ ប៉ុន្តែ សកម្មភាពរំលឹកខួបជាច្រើន នៅតែប្រព្រឹត្តទៅនៅទូទាំងប្រទេស ដោយចំណុចលេចធ្លោគឺពិធីត្រួតពលទ្រង់ទ្រាយធំនៅលើទីលានក្រហម។

យោងតាមក្រសួងការពារជាតិរុស្ស៊ី នៅឆ្នាំនេះ នៅឯពិធីត្រួតពលនៅទីក្រុងម៉ូស្គូ នឹងមានការចូលរួមពីទាហានប្រមាណ ១១.០០០ នាក់ រថយន្តប្រយុទ្ធចំនួន ១៣១ គ្រឿង យន្តហោះនិងឧទ្ធម្ភាគចក្រចំនួន៧៧ គ្រឿង។ នេះជាលើកដំបូង ដែលយន្តហោះចម្បាំង MiG-29SMT ចំនួន៨គ្រឿង នឹងហោះហើរលើទីលានក្រហមក្នុងទម្រង់រាងអក្សរ Z ដើម្បីគាំទ្រដល់ការចូលរួមរបស់កងទ័ពរុស្ស៊ី ក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ