ពិធីរំលឹកទិវាផ្សាយសម្លេងពិភពលោក(ថ្ងៃទី១៣កុម្ភៈ)នៅវៀតណាម

ពិធីរំលឹកទិវាផ្សាយសម្លេងពិភពលោក(ថ្ងៃទី១៣កុម្ភៈ)នៅវៀតណាម - ảnh 1
លោក Nguyen Dang Tien អគ្គ នាយកវិទ្យុសម្លេងវៀតណាម
ថ្លែងមតិក្នុងពិធី


(VOVworld)-នាថ្ងៃទី១០កុម្ភៈនៅទីស្នាក់ការផ្សាយសម្លេងជាតិ វិទ្យុសម្លេងវៀត ណាមបានសហការជាមួយការិយាល័យ UNESCO ប្រចាំនៅវៀតណាម រៀបចំពិធី រំលឹកទិវាផ្សាយសម្លេងពិភពលោកឆ្នាំ២០១៥។ ប្រធានបទនៃទិវានេះគឺ “យុវជន និងការផ្សាយសម្លេង” ដែលផ្តោតសំខាន់ទៅលើយុវជននិងតួនាទីរបស់យុវជន ចំពោះការផ្សាយសម្លេង។ ថ្លែងមតិក្នុងពិធី លោក Nguyen Dang Tien អគ្គ នាយកវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា៖

        “ទិវាផ្សាយសម្លេងពិភពលោកជាវេទិកា១ដើម្បីផ្សារភ្ជាប់និងជម្រុញទំនាក់​
ទំនង កិច្ចសហប្រតិបត្តិការរវាងបណ្តាវិទ្យុសម្លេងលើពិភពលោក ក៏ដូចជាការ បង្កើនលទ្ធទទួលបានព័ត៌មាន និងលើកទឹកចិត្តការអភិវឌ្ឍន៍វិស័យ ឃោសនា
ក្នុងសម័យកាលនេះ។ ទិវានេះក៍ជាឱកាសដើម្បីយុវជនផ្លាស់ប្តូរ និងអះ អាង
តួនាទី សម្លេងរបស់ខ្លួន សំដៅជួយបង្កើតគំនិតច្នៃប្រឌិត ទស្សនៈ និងនាំមក ឲ្យការផ្សាយសម្លេងនូវប្រភពថាមពលថ្មី”។

ពិធីរំលឹកទិវាផ្សាយសម្លេងពិភពលោក(ថ្ងៃទី១៣កុម្ភៈ)នៅវៀតណាម - ảnh 2
លោកស្រី Katherine Muller- Marin ប្រធាន តំណាង UNESCO
ថ្លែងមតិក្នុងពិធី

        ចូលរួមនិងថ្លែងមតិក្នុងពិធី លោកស្រី Katherine Muller- Marin ប្រធាន
តំណាង UNESCO ប្រចាំនៅវៀតណាមបានចាត់ទុកថា ៖

        “យុវជនស្របយកអាត្រាធំ១ក្នុងចំណោមមិត្តអ្នកស្តាប់នៃវិទ្យុសម្លេងវៀត
ណាម។ ការផ្សាយសម្លេងជាមធ្យោបាយផ្សព្វផ្សាយទាក់ទាញការចូលរួមរបស់
ជំនាន់ វ័យក្មេង មិនត្រឹមតែក្នុងតួនាទីជាមិត្តអ្នកស្តាប់ប៉ុណ្ណោះទេ ថែមទាំងជា
អ្នកផលិត និងបង្កើតខ្លឹមសារនៃសកម្មភាពនេះ”។

        ក្នុងឱកាសនេះដែរ លោក Nguyen Dang Tien បានប្រគល់គ្រឿងអនុស្សា វរីយ៍ដើម្បីបុព្វហេតុផ្សាយសម្លេងជូនចំពោះលោកស្រី Katherine Muller- Marin ដោយមានស្នាដៃក្នុងការកសាងនិងអភិវឌ្ឍន៍បុព្វហេតុផ្សាយសម្លេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ