ពិធីរំលឹកព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញានៅអាមេរិក

(VOVWORLD) - សកម្មភាពរំលឹកដល់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ បានប្រព្រឹត្តិទៅនៅទីតាំងជាច្រើនទូទាំងសហរដ្ឋអាមេរិក។
ពិធីរំលឹកព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញានៅអាមេរិក - ảnh 1ពិធីរំលឹកព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញានៅអាមេរិក។ រូបថត៖ news.abplive.com

ថ្លែងមតិនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធនៅឯមូលដ្ឋានយោធាក្នុងរដ្ឋ Alaska កាលពីថ្ងៃទី ១១ ខែកញ្ញា បន្ទាប់ពីដំណើរទៅកាន់ទ្វីបអាស៊ី ប្រធានាធិបតីអាមេរិក លោក Joe Biden បានសង្កត់ធ្ងន់ថា នេះគឺជាពេលវេលាដើម្បីចងចាំនូវស្មារតីសាមគ្គីភាពរបស់សហរដ្ឋអាមេរិក។ នាថ្ងៃដដែលនោះ នៅឯតំបន់លេខសូន្យ នៅជើងអគារដែលរងការវាយប្រហារក្នុងទីក្រុងញូវយ៉ក អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងប្រជាជនបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធជាមួយនឹងពិធីប្រពៃណីអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ជាមួយនឹងការហៅឈ្មោះជនរងគ្រោះម្នាក់ៗ និងផ្ញើសារអំពាវនាវសន្តិភាព និងយុត្តិធម៌។ ក្នុងពេលជាមួយគ្នានោះ ជំទាវទីមួយ Jill Biden និងកម្មាភិបាលមន្ទីរបញ្ចកោណអាមេរិក បានរៀបចំពិធីដាក់កម្រងផ្កានៅវិមាន ១១ កញ្ញា  ក្នុងទីស្នាក់ការកណ្តាលនៃក្រសួងការពារជាតិអាមេរិក។

ពិធីរំលឹកព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា ត្រូវបានទទួលស្គាល់ជាទិវានៃការចងចាំនិងបម្រើជាតិ ឬទិវាស្នេហាជាតិ ក៏បានប្រព្រឹត្តទៅនៅតាមទីក្រុងនិងទីប្រជុំជនជាច្រើនលើទូទាំងសហរដ្ឋអាមេរិកក្នុងទម្រង់ផ្សេងៗគ្នា។

កាលពី ២២ ឆ្នាំមុន នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ សមាជិកនៃក្រុមភេរវករ Al-Qaeda បានប្លន់យន្តហោះដឹកអ្នកដំណើរធំៗចំនួន ៤គ្រឿង បន្ទាប់មកបានប្តូរទិសទៅវាយប្រហារលើគោលដៅជាបន្តបន្ទាប់នៅក្នុងសហរដ្ឋអាមេរិក។ ការវាយប្រហារជាបន្តបន្ទាប់បានសម្លាប់មនុស្សប្រហែល ៣.០០០នាក់ និងជាង ៦.០០០នាក់ផ្សេងទៀតរងរបួស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ