ពិធីលើកដំកើងចៅស្លូតរបស់លោកអ៊ុំហូទូទាំងប្រទេសលើកទី៨

ពិធីលើកដំកើងចៅស្លូតរបស់លោកអ៊ុំហូទូទាំងប្រទេសលើកទី៨ - ảnh 1
ឈូតសំដែងសិល្បៈចាប់ផ្ដើមពិធីលើកដម្កើង

(VOVworld) - នាយប់ថ្ងៃ១៣ មិថុនា ពិធីលើកដម្កើងចៅស្លូតរបស់លោកអ៊ុំហូទូទាំង ប្រទេសលើកទី៨ឆ្នាំ២០១៥បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូរបស់វៀតណាមដោយ
មានការចូលរួមរបស់តំណាង២៨២នាក់ដែលជាគំរូក្នុងចំណោមចៅស្លូតរបស់លោក
អ៊ុំហូរាប់លាននាក់នៅទូទាំងប្រទេស។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានអះអាងថា កុមារគឺជាម្ចាស់អនាគតរបស់ប្រទេសជាតិ
ហើយមានគោលបំណងថា តំណាងកុមារនានាដែលមានកិត្តិយសទទួលបានប្រ
សិទ្ធនាមចៅស្លូតរបស់លោកអ៊ុំហូ បន្តខិត ខំប្រឹងប្រែងសិក្សារៀនសូត្រ ហាត់ពត់
លត់ដំ អនុវត្តឲ្យបានល្អជាងទៀតនូវពាក្យ ទូន្មាន៥ប្រការរបស់លោកអ៊ុំហូ រួមជា
មួយកុមានៅទូទាំងប្រទេសទទួលបន្តនិង ពង្រីកប្រពៃណីបដិវត្តន៍របស់ជំនាន់
មុនៗ កសាងប្រទេសជាតិកាន់តែខ្លាំងមាំមួន ពី១ថ្ងៃទៅ១ថ្ងៃ។លោកប្រធានរដ្ឋ
បានឲ្យថែមទៀតថា៖

“ខ្ញុំស្នើរឲ្យគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ បណ្ដាស្ថាប័ន ផ្នែក
ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ យកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ការងារការ
ពារ ថែទាំនិងអប់រំកុមារ បង្កើតបរិយាកាស បង្កលក្ខណៈសំរាប់ចៅៗសិក្សារៀន
សូត្រ លេងកំសាន្ត ហាត់ពត់លត់ដំនិងសកម្មចូលរួមសកម្មភាពសង្គមនានា
ព្រម ទាំងអប់រំឧត្តមគតិបដិវត្តន៍ សីលធម៌និងរបៀបរស់នៅសំរាប់ជំនាន់យុវ
វ័យ ទប់ ស្កាត់ រុញថយក្រោយភាពអសកម្មក្នុងយុវជននិងកុមារជំទង់​ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ