ពិធីលើកដម្កើង “ការច្នៃប្រឌីតយុវវ័យ” ទូទាំងប្រទេសលើកទី ៥

(VOV) – នាយប់ថ្ងៃទី ១៨ វិច្ឆិកា មជ្ឃឹមសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញបានរៀបចំ ពិធីលើកដម្កើង “ការច្នៃប្រឌីតយុវវ័យ” ទូទាំងប្រទេស លើកទី ៥ នៅទីក្រុងហា
ណូយ។ នេះគឺជាសកម្មភាពឆ្ពោះទៅមហាសន្និបាតសម្ព័ន្ធយុវជន ទូទាំងប្រទេស
លើកទី ១០ ដែលនឹងប្រព្រឹត្តទៅ នាខែធ្នូខាងមុខ។ ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc រួមជាមួយថ្នាក់ដឹកនាំក្រសួង ផ្នែក នានា បានចូលរួមព្រឹត្តិការណ៍នេះ។
ថ្លែងមតិក្នុងពីធី លេខាទី ១ មជ្ឃឹមសម្ព័ន្ធយុវជន លោក Nguyen Dac Vinh បានចាត់
ទុកថា៖

“ការច្នៃប្រឌីតគឺជាអត្តចរិតរបស់យុវជន។ នាពេលខាងមុខ មជ្ឍឹមសម្ព័ន្ធយុវជន​នឹងបំផុសចលនាច្នៃប្រឌីតយុវវ័យក្នុងយុវជនដ៏ទូលំទូលាយថែមទៀត បន្តពិគ្រោះ យោបល់ជាមួយរដ្ឋាភិបាល ម្ចាស់ការគួប្សំយ៉ាងជិតស្និតជាមួយបណ្ដាក្រសួង ផ្នែក ដើម្បីកសាងយន្តការ គោលនយោបាយបង្កលក្ខណៈងាយស្រួលសំរាប់យុវជន
ពង្រីកការច្នៃប្រឌីតសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការពារមាតុប្រទេស ៕”

ពិធីលើកដម្កើង “ការច្នៃប្រឌីតយុវវ័យ” ទូទាំងប្រទេសលើកទី ៥  - ảnh 1
ពិធីលើកដម្កើង “ការច្នៃប្រឌីតយុវវ័យ” ទូទាំងប្រទេស លើកទី ៥ នៅទីក្រុងហាណូយ។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ