ពីធីលើកតម្កើងនិស្សិតកម្ពុជា និងឡាវឆ្នើមចំនួន ១៣០ នាក់ ឆ្នាំ ២០១៨

(VOVWORLD) -និស្សិតទាំងនេះគឺជាគំរូក្នុងការរួមចំណែកពូនជ្រំចំណងសាមគ្គីភាពមិត្តភាពពិសេសរវាងប្រទេសទាំងបីវៀតណាម កម្ពុជា និងឡាវ។

នាថ្ងៃទី ៨ ខែធ្នូ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំពីធីលើកតម្កើងនិស្សិតកម្ពុជា និងឡាវ ចំនួន ១៣០ នាក់ ឆ្នាំ ២០១៨ ដែលមានស្នាដៃលេចធ្លោក្នុងការសិក្សារៀនសូត្រ សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងចូលរួមយ៉ាងសកម្មចលនានានារបស់មហាវិទ្យាល័យនៅទីក្រុងហូជីមិញ។ និស្សិតទាំងនេះគឺជាគំរូក្នុងការរួមចំណែកពូនជ្រំចំណងសាមគ្គីភាពមិត្តភាពពិសេសរវាងប្រទេសទាំងបីវៀតណាម កម្ពុជា និងឡាវ។ លោក Chanthalath Phennapha និស្សិតមួយរូបនៅមហាវិទ្យាល័យ គរុកោសល្យបច្ចេកទេសទីក្រុងហូជីមិញបានឲ្យដឹងថា៖

“ប្អូនមានសេចក្ដីសប្បាយរីករាយណាស់ ដែលត្រូវបានលើកតម្កើង។ នា គ្រាដំបូងប្អូនអត់ចេះភាសាវៀតណាមទេ ប៉ន្តែដោយទទួលបានការជួយសម្របសម្រួលរបស់គ្រួបង្រៀន និងមិត្តភក្តិនោះ ប្អូនបានស៊ាំនឹងបរិយាកាសសិក្សារៀនសូត និងអាកាសធាតុនៅវៀតណាមហើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ