ពិធីសម្ពោធន៍ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិនៃបណ្ដាអង្គការឥណទានវៀតណាម (VAMC)

ពិធីសម្ពោធន៍ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិនៃបណ្ដាអង្គការឥណទានវៀតណាម (VAMC) - ảnh 1
ពិធី សម្ពោធន៍ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិនៃបណ្ដាអង្គការឥណទានវៀតណាម (VAMC)
(Image: baodientu.chinhphu.vn)

(VOVworld) – នាព្រឹកថ្ងៃទី ២៦ កក្កដា ធនាគាជាតិវៀតណាមបានរៀបចំពិធី សម្ពោធន៍ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិនៃបណ្ដាអង្គការឥណទានវៀតណាម
(VAMC) នៅទីក្រុងហាណូយ។ ក្រុមហ៊ុនគឺអង្គភាពអាជីវកម្មជំនាញរបស់រដ្ឋ ដែលមានគោលដៅកាត់បន្ថយគ្រោះថ្នាក់និងចំណាយក្នុងការដោះស្រាយ
បំណុលអាក្រក់។ ថ្លែងមតិក្នុងពិធីបើក ទេសាភិបាលធនាគាជាតិវៀតណាម
លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា៖

“ការទទួលខុសត្រូវរបស់យើងគឺដ៏ធំចំពោះមុខបក្សនិងរដ្ឋ។ ដោយហេតុនេះ យើង ស្នើឲ្យបណ្ដាសមាជិកដែលត្រូវបានជ្រើសតាំង អនុវត្តដ៏ត្រឹមត្រូវរាល់ការកំណត់
របស់ច្បាប់ ធានាគ្រប់គ្រងក្រុមហ៊ុនដោយចំហរមានតម្លាភាពនិងច្បាស់លាស់។
ដូច្នេះ ថ្នាក់ដឹកនាំធនាគារដ្ឋ បណ្ដាស្ថាប័ន្ធផ្នែកអាចឃ្លាំមើលសកម្មភាពរបស់
ក្រុមហ៊ុនជាប្រចាំ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ