ពិធីអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអង់គ្លេស

(VOVWORLD) - ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេសវៀត ណាមលោក Nguyen Minh Vu បានលើកច្បាស់ថា ចាប់តាំងពីបង្កើតទំនាក់ទំនងការ ទូតជាផ្លូវការមក វៀតណាម និងចក្រភពអង់គ្លេសបានអភិវឌ្ឍន៍ទំនាក់ទំនងភាពជា ដៃគូយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព និងស្វាហាប់លើគ្រប់វិស័យ។
ពិធីអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអង់គ្លេស - ảnh 1ការសម្ដែងសិល្បៈនៅពិធីអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អង់គ្លេស។ (រូបថត៖ qdnd.vn)
នាយប់ថ្ងៃទី ១១ កញ្ញា សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាព វៀតណាម - អង់គ្លេស បានសម្របសម្រួលជាមួយស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុង ហាណូយ រៀបចំពិធីអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងចក្រភពអង់គ្លេស (ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ១៩៧៣ - ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣)។ ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេសវៀត ណាមលោក Nguyen Minh Vu បានលើកច្បាស់ថា ចាប់តាំងពីបង្កើតទំនាក់ទំនងការ ទូតជាផ្លូវការមក វៀតណាម និងចក្រភពអង់គ្លេសបានអភិវឌ្ឍន៍ទំនាក់ទំនងភាពជា ដៃគូយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព និងស្វាហាប់លើគ្រប់វិស័យ។ ការបង្កើត ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១០ និង “សេចក្តី ថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស” ក្នុងឆ្នាំ ២០២០ បានបង្ហាញពីចក្ខុវិស័យ និងការសន្យាដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលនៃប្រទេស ទាំងពីរ។ លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu បានសម្តែងនូវជំនឿជាក់ថា ទំនាក់ទំនង វៀតណាម - អង់គ្លេសនឹងអភិវឌ្ឍន៍កាន់តែខ្លាំងហើយឈានទៅឆ្ងាយៗលើគ្រប់វិស័យ។
ពិធីអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអង់គ្លេស - ảnh 2ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម
លោក Iain Frew។ (រូបថត៖ qdnd.vn)
ចំណែកឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅវៀត ណាម លោក Iain Frew បានអះអាងថា៖ “មានការផ្លាស់ប្ដូរជាច្រើនចាប់តាំងពីចក្រភពអង់គ្លេស និងវៀត
ណាមបានបង្កើត ទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៣។ វៀតណាមបានឆ្លងកាត់ដំណើរដ៏គួរឱ្យចាប់ អារម្មណ៍នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសមាហរណកម្មអន្តរជាតិ ដែលចក្រភពអង់គ្លេស មានមោទនភាពដោយបានចូលរួមចំណែកក្នុងដំណើរនោះ។ ១៣ ឆ្នាំក្រោយពីប្រទេស យើងទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងឡើងដល់ភាពជាដៃគូយុទ្ធសាស្ត្រ ចក្រភពអង់គ្លេស និងវៀតណាមកំពុងរួមដៃសហប្រតិបត្តិការគ្នាដោះស្រាយបញ្ហា សកលសំខាន់ៗ ក្នុងនោះមានការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ប្រទេសទាំងពីរ បានក្លាយជាដៃគូនៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ